ខេត្តព្រះវិហារ : ថ្ងៃទី 27 ខែ ឧសភាឆ្នាំ 2024 ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា មានករណីកាប់បំផ្លាញព្រៃឈើជាច្រើននៅតំបន់ក្បាលដំរីក្បាល ស្រុក ជាំក្សាន្តខេត្តព្រះវិហារ នៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែនជម្រកសត្វព្រៃ ឆែប ខេត្តព្រះវិហារស្នាក់ការរង ក្បាលដំរី ដែលមានមេស្នាក់ការឈ្មោះ សម រដ្ឋា ដែលជាអ្នកគ្រប់គ្រងក្នុងតំបន់នោះ និង ប៉ុស្តិ៍ព្រំដែនក្បាលដំរីលេច 105 ដែលមានលោកមេប៉ុស្តិ៍ឈ្មោះវ៉ាន់ ឈិន ដែលមានតួនាទីគ្រប់គ្រងនៅតំបន់នោះផងដែរ។ហើយនៅថ្ងៃនោះដដែលខ្ញុំបាទជាចាងហ្វាងនិងក្រុមការងារក៏បានទៅសុំការបំភ្លឺពីលោកមេប៉ុស្តិ៍ វ៉ាន់ឈិន គាត់ក៏បានប្រាប់មកអង្គភាពយើងខ្ញុំថាឈើដែលកាត់ជាច្រើនដើមនេះគឺគាត់បានជួលប្រជាពលរដ្ឋនៅក្នុងតំបន់នោះអោយទៅកាប់.ហើយនៅថ្ងៃនោះដដែលខ្ញុំនឹងក្រុមការងារក៏បានស្នើដល់មន្ត្រីជំនាញឲ្យមកជួយអន្តរាគមន៍តែកម្លាំងជំនាញគេថាអត់មានកម្លាំងនៅប្រចាំការលុះរហូតមកដល់ថ្ងៃទី 28 ខែឧសភាឆ្នាំ 2024ខ្ញុំបាទនឹងក្រុមការងារស្នើទៅកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារហើយលោកក៏បានបញ្ជាអោយកងរាជអាវុធហត្ថ ស្រុក ជាំក្សាន្តដឹកនាំដោយលោក ជុន បូរ៉ា ហើយគាត់ក៏បានទាក់ទងជាមួយនឹងមន្ត្រីជំនាញបរិស្ថាននៅតំបន់នោះដឹកនាំដោយលោក សម រដ្ឋា ឱ្យខ្ញុំបាទនិងក្រុមការងារជូនទៅមើលឈើដែលក្រុមឈ្មួញកាប់បំផ្លាញដល់ទីកន្លែងហើយក៏បានថតភស្តុតាងជាក់ស្ដែងហើយខាងមន្ត្រីជំនាញបរិស្ថានលោកសមរដ្ឋាគាត់បានប្រាប់មកអង្គភាពយើងខ្ញុំថានឹងឲ្យកូនចៅដឹកជញ្ជូនឈើដែលកាប់បំផ្លាញជាច្រើនដើមនោះទៅរក្សាទុកនៅស្នាក់ការរបស់បរិស្ថានតែមកដល់ពេលនេះថ្ងៃទី 30 ខែឧសភាឆ្នាំ 2024 ក្រុមការងាររបស់ខ្ញុំបានខលទូរសព្ទទៅបញ្ជាក់លោកសម រដ្ឋាម្ដងទៀតតែលោកបានបញ្ជាក់មកក្រុមការងាររបស់ខ្ញុំថាមិនទាន់មានកម្លាំងទៅ។ដឹកជញ្ជូនឈើដែលឈ្មួញកាប់បំផ្លាញនោះមករក្សាទុកនៅស្នាក់ការនៅឡើយទេដោយសារខ្វះកម្លាំង។
ទោះយ៉ាងណាក្តី មហាជនសូមស្នើសុំឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាបរាល់ការកាប់បំផ្លាញដើមឈើនៅក្នុងតំបន់ខាងលើនេះផង។
ផ្សាយចេញពីរអង្គភាពគេហទំព័រហ៊ុនពិសិដ្ឋធីវីញ៉ូដែលមានលេខទូរសព្ទទំនាក់ទំនង 092 604 804.
0
ការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃ ព្រះរកា-ឆែប ខេត្តខេត្តព្រះវិហារ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ