ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃ ព្រះរកា-ឆែប ខេត្តខេត្តព្រះវិហារ

ការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃ ព្រះរកា-ឆែប ខេត្តខេត្តព្រះវិហារ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្តព្រះវិហារ :  ថ្ងៃទី 27 ខែ ឧសភាឆ្នាំ 2024 ប្រភពពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា មានករណីកាប់បំផ្លាញព្រៃឈើជាច្រើននៅតំបន់ក្បាលដំរីក្បាល ស្រុក ជាំក្សាន្តខេត្តព្រះវិហារ នៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែនជម្រកសត្វព្រៃ ឆែប ខេត្តព្រះវិហារស្នាក់ការរង ក្បាលដំរី ដែលមានមេស្នាក់ការឈ្មោះ សម រដ្ឋា ដែលជាអ្នកគ្រប់គ្រងក្នុងតំបន់នោះ និង ប៉ុស្តិ៍ព្រំដែនក្បាលដំរីលេច 105 ដែលមានលោកមេប៉ុស្តិ៍ឈ្មោះវ៉ាន់ ឈិន ដែលមានតួនាទីគ្រប់គ្រងនៅតំបន់នោះផងដែរ។ហើយនៅថ្ងៃនោះដដែលខ្ញុំបាទជាចាងហ្វាងនិងក្រុមការងារក៏បានទៅសុំការបំភ្លឺពីលោកមេប៉ុស្តិ៍ វ៉ាន់ឈិន គាត់ក៏បានប្រាប់មកអង្គភាពយើងខ្ញុំថាឈើដែលកាត់ជាច្រើនដើមនេះគឺគាត់បានជួលប្រជាពលរដ្ឋនៅក្នុងតំបន់នោះអោយទៅកាប់.ហើយនៅថ្ងៃនោះដដែលខ្ញុំនឹងក្រុមការងារក៏បានស្នើដល់មន្ត្រីជំនាញឲ្យមកជួយអន្តរាគមន៍តែកម្លាំងជំនាញគេថាអត់មានកម្លាំងនៅប្រចាំការលុះរហូតមកដល់ថ្ងៃទី 28 ខែឧសភាឆ្នាំ 2024ខ្ញុំបាទនឹងក្រុមការងារស្នើទៅកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារហើយលោកក៏បានបញ្ជាអោយកងរាជអាវុធហត្ថ ស្រុក ជាំក្សាន្តដឹកនាំដោយលោក ជុន បូរ៉ា ហើយគាត់ក៏បានទាក់ទងជាមួយនឹងមន្ត្រីជំនាញបរិស្ថាននៅតំបន់នោះដឹកនាំដោយលោក សម រដ្ឋា ឱ្យខ្ញុំបាទនិងក្រុមការងារជូនទៅមើលឈើដែលក្រុមឈ្មួញកាប់បំផ្លាញដល់ទីកន្លែងហើយក៏បានថតភស្តុតាងជាក់ស្ដែងហើយខាងមន្ត្រីជំនាញបរិស្ថានលោកសមរដ្ឋាគាត់បានប្រាប់មកអង្គភាពយើងខ្ញុំថានឹងឲ្យកូនចៅដឹកជញ្ជូនឈើដែលកាប់បំផ្លាញជាច្រើនដើមនោះទៅរក្សាទុកនៅស្នាក់ការរបស់បរិស្ថានតែមកដល់ពេលនេះថ្ងៃទី 30 ខែឧសភាឆ្នាំ 2024 ក្រុមការងាររបស់ខ្ញុំបានខលទូរសព្ទទៅបញ្ជាក់លោកសម រដ្ឋាម្ដងទៀតតែលោកបានបញ្ជាក់មកក្រុមការងាររបស់ខ្ញុំថាមិនទាន់មានកម្លាំងទៅ។ដឹកជញ្ជូនឈើដែលឈ្មួញកាប់បំផ្លាញនោះមករក្សាទុកនៅស្នាក់ការនៅឡើយទេដោយសារខ្វះកម្លាំង។
ទោះយ៉ាងណាក្តី មហាជនសូមស្នើសុំឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាបរាល់ការកាប់បំផ្លាញដើមឈើនៅក្នុងតំបន់ខាងលើនេះផង។
ផ្សាយចេញពីរអង្គភាពគេហទំព័រហ៊ុនពិសិដ្ឋធីវីញ៉ូដែលមានលេខទូរសព្ទទំនាក់ទំនង 092 604 804.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com