ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​លោក​ឧត្តមសេនីយ៍ទោ ភឺន ផល្លា និង​លោកស្រី សាយ សោភា ចំនួន​៥​ម៉ឺន​ដុល្លារ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​លោក​ឧត្តមសេនីយ៍ទោ ភឺន ផល្លា និង​លោកស្រី សាយ សោភា ចំនួន​៥​ម៉ឺន​ដុល្លារ​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​កណ្ដាល​)៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ នៅ​ខេត្ត​កណ្តាល លោក​ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង​កងពល​លេខ​៧០ និង​លោកស្រី សាយ សោភា បាន​ឧបត្ថម្ភ​ថវិកា ចំនួន​៥០,០០០​ដុល្លារ ដល់​សាខា​កាកបាទ​ក្រហម​ខេត្ត​កណ្ដាល​។​

​ពិធី​ប្រគល់​-​ទទួល​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​លោក គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​។​

​ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល លោក​បាន​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការកោតសរសើរ​ពី​សន្តាន​ចិត្ត​សប្បុរសធម៌​ជូន​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ និង​លោកស្រី ដែល​បាន​ចំណាយ​ទ្រព្យធន​ផ្ទាល់ខ្លួន ជួយ​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បីឲ្យ​សាខា​កាកបាទ​ក្រហម​ខេត្ត​មាន​លទ្ធភាព ក្នុង​ការចូលរួម​ឆ្លើយតប​ជូន​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​ខេត្ត​ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក​ប្រធាន​បាន​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណព្រះរតនត្រ័យ​ទាំងបី សូម​ព្រះអង្គ​ជួយ​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី​មហាប្រសើរ ជូន​ចំពោះ​លោក លោកស្រី​ជា​សប្បុរសជន​ទាំងអស់ សូម​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោក គង់ សោភ័ណ្ឌ សន្យាថា​នឹង​នាំយក​អំណោយ​មនុស្សធម៌​នេះ​ទៅ​ធ្វេី​សកម្មភាព ឲ្យចំ​គោលដៅ​នៃ​ការងារ​មនុស្សធម៌​តាម​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម​កម្ពុជា​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com