ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

អង្គការ FATF ប្រកាស​ដក​កម្ពុជា​ចេញ​ពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់​

អង្គការ FATF ប្រកាស​ដក​កម្ពុជា​ចេញ​ពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ភ្នំពេញ​៖ នៅ​ទីបំផុត អង្គការ​ឃ្លាំមើល​ការលាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (FATF) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការដក​ប្រទេស​កម្ពុជា​ចេញ​ពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់​។​

​នៅក្នុង​សេចក្តីប្រកាស​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យុត្តាធិការ​ក្រោម​ការបង្កើន​ការត្រួតពិនិត្យ កំពុង​ដំណើរការ​យ៉ាង​សកម្ម​ជាមួយ FATF ដើម្បី​ដោះស្រាយ​ការខ្វះខាត​ខាង​យុទ្ធសាស្ត្រ នៅក្នុង​រដ្ឋាភិបាល​របស់​ពួកគេ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការលាង​លុយ​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដែល​ចូល​រួមចំណែក​ដល់​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​។ ប្រទេស​ថ្មីៗ​ដែល​ស្ថិតនៅ​ក្រោម​កម្មវត្ថុ នៃ​ការបង្កើន​ការត្រួតពិនិត្យ រួម​មាន​អាហ្វ្រិក​ខាងត្បូង និង​នី​ហ្សេ​រី​យ៉ា​។ ប្រទេស​ម៉ារ៉ុក និង​កម្ពុជា លែង​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​បន្ថែមទៀត​ដោយ FATF ទៀតហើយ​»​។​

​ការសម្រេច​ដក​កម្ពុជា​ចេញពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាងលុយកខ្វក់​នេះ បាន​ធ្វើឡើង​នៅក្នុង​មហាសន្និបាត FATF នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ត្រូវបាន​រៀបចំ​សន្និសីទកាសែត ប្រកាស​ជា​ផ្លូវការ នៅ​ម៉ោង​១០​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។
​ការប្រកាស​ដកចេញ​ពី​បញ្ជី​ប្រផេះ​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្តីសម្រេចចិត្ត​របស់​ក្រុមការងារ ICRG របស់ FATF ក្នុង​ការដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។ ក្នុង​កិច្ចប្រជុំ ICRG នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ មិន​មាន​សមាជិក​ណា​ជំទាស់​ការដក​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ​នោះទេ​។ ផ្ទុយ​ទៅ​វិញ​កម្ពុជា​ទទួល​បាន​ការគាំទ្រ​ពី​សមាជិក​របស់ FATF ចំនួន​១៨ រួម​មាន​ស្ថាប័ន​អន្តរជាតិ​២៖ APG និង EU Commission និង​ប្រទេស​សមាជិក​ចំនួន​១៦​ទៀត ដូចជា​៖ អូស្ត្រាលី ដា​ណឺ​ម៉ាក ហ្វាំង​ឡ​ង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែល​ហ្សេ​ឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និង​សិង្ហ​បុរី​ជាដើម​។​

​គួរបញ្ជាក់​ថា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ការប្តេជ្ញា​ចិត្ត​ជា​បន្តបន្ទាប់ ចំពោះ​ការប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​សូមជម្រាបថា កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ កម្ពុជា​ក៏​បាន​ចេញ​ច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។ ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ សូម​រម្លឹកថា ប្រទេស​កម្ពុជា ធ្លាប់​ត្រូវបាន អង្គការ FATF ដាក់​ឲ្យ​ស្ថិតក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយកខ្វក់ រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា ចាប់តាំងពី​ឆ្នាំ​២០១៩​មក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com