ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កុំ​យក​អ្នកសារព័ត៌មាន​ជា​សត្រូវ និង​សហការ​ជាមួយ​អ្នកសារព័ត៌មាន​

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កុំ​យក​អ្នកសារព័ត៌មាន​ជា​សត្រូវ និង​សហការ​ជាមួយ​អ្នកសារព័ត៌មាន​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្ន​ឱ្យ​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កុំ​យក អ្នកសារព័ត៌មាន​ជា​សត្រូវ និង​ត្រូវ​តែ​ធ្វើ​ការសហការ​ជាមួយ អ្នកសារព័ត៌មាន​។​

​ការស្នើ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នេះ ក្នុង​ជំនួប​លើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​បាន​ជួយ​រាជរដ្ឋាភិបាល​ក្នុង ការអភិវឌ្ឍ​ប្រទេស​ផងដែរ​។​

​សម្តេច​តេជោ​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​សម្តែង​ការ​សារ​ទ​និង​អរគុណ​ដល់​អ្នកសារព័ត៌មាន​ក្នុង​នោះ​រឿង​វិទ្យុ និង​ទូរទស្សន៍​ជា​រឿង​មួយ ក៏ប៉ុន្តែ​បណ្តា​អន​ឡាញ​ក៏​បាន​ជួយ​ច្រើន​ផង​ដែរ​។ ខ្ញុំ​តែងតែ​បញ្ជូន​ព័ត៌មាន​តាម​បណ្តាញ​អន​ឡាញ​នេះ​ទៅដល់​ខេត្ត​ណា​ដែល​មាន​បញ្ហា​ឱ្យ​ពិនិត្យ​តែម្តង​» ។​

​សម្តេច​តេជោ​បាន​ថ្លែងថា រដ្ឋ​មន្ត្រី​មួយចំនួន និង​អភិបាលខេត្ត​មួយចំនួន​បាន​ទទួល ដែល​ភាគច្រើន​ព័ត៌មាន​បាន​ចេញ​ពី​ព័ត៌មាន​អន​ឡាញ ។ សម្តេច​តេជោ​អះអាងថា ព័ត៌មាន​ខ្លះ​បាន​ផ្តល់​ឱ្យ​មាន​ការស្រាវជ្រាវ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​មាន​នៅ​មូលដ្ឋាន​។ ទន្ទឹម​នេះ​ប្រជាជន​ត្រូវការ​នូវ​យុត្តិធម៌ ឬ​បញ្ហា​នានា​ដែល​គាត់​ចង់​ដោះស្រាយ​។​

​ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ​ថ្លែង​បញ្ជាក់ថា​៖ « ខ្ញុំ​ពិត​មានការ​រីករាយ​ជាមួយ​ស្ថាប័ន ព័ត៌មាន​ដែល​ជា​អ្នកផ្តល់​ព័ត៌មាន ឥឡូវ​នេះ​ទោះបី​មាន​ជា​នៅ​ស្ថាប័ន​ខ្លះ​នៅ តាម​បណ្តា​ខេត្ត​ខ្លះ​ប្រៀបធៀប​ពេលមុន វិជ្ជាជីវៈ​សារព័ត៌មាន​គឺ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន ហើយ​អ្នក​ទទួលបាន​ព័ត៌មាន​ក៏បាន​ច្រើន​ជា​មុន »​។​

​សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា​៖«​ខ្ញុំ​សូម​ឱ្យ​ថ្នាក់ដឹកនាំ ថ្នាក់​ជាតិ​ក៏ដូចជា​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មិន​ត្រូវ​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​សត្រូវ​នោះទេ​។ វា​នឹង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ក្នុងកា​ដឹកនាំ​បើសិន​អ្នក​គិត​ថា​យក​សារព័ត៌មាន​ជា​សត្រូវ ។ ពិត​ហើយ ខ្ញុំ​មិន​ជំទាស់​នោះទេ ជាមួយនឹង​សារព័ត៌មាន​ខ្លះ​មិន​បានការ សូម្បី​ខ្ញុំ​មិន​និយាយ​រក​ផង ប៉ុន្តែ​អ្នកសារព័ត៌មាន​មាន​ចេតនា​ល្អ​ក្នុង​ការផ្តល់​ព័ត៌មាន​នូវ​រឿង​ពិត គឺ​គប្បី​រាប់រក និង​ផ្សារភ្ជាប់​នូវ​អ្នកព័ត៌មាន​នូវ​អ្វី​ដែល​យើង​ធ្វើ ដើម្បី​ជូន​សាធារណជន​បាន​ដឹង​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com