ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​ក្រោយពី​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា មាន​មនុស្ស​មួយក្រុម​អង្គុយ​លេង​ល្បែងស៊ីសង​នៅក្នុង​សាលា​សង្កាត់​គោករ​កា​រួចមក ប្រជា​ការពារ​ភូមិ​៤​នាក់​ប្រតិកម្ម​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​..!!

​ក្រោយពី​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា មាន​មនុស្ស​មួយក្រុម​អង្គុយ​លេង​ល្បែងស៊ីសង​នៅក្នុង​សាលា​សង្កាត់​គោករ​កា​រួចមក ប្រជា​ការពារ​ភូមិ​៤​នាក់​ប្រតិកម្ម​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​..!!

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

រាជធានី​ភ្នំពេញ​៖ ក្រោយពី​មាន​សារព័ត៌មាន​មួយ​បាន​ធ្វើ​ការចុះផ្សាយ​ថា​: មាន​មនុស្ស​មួយក្រុម​អង្គុយ​លេង​ល្បែង​សុីសង​ក្នុង​សាលា​សង្កាត់​គោក​រកា​រួចមក ប្រជា​ការពារ​ភូមិ​ចំនួន​៤​នាក់​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ប្រជា​ការពារ​ភូមិ​អះអាងថា ជា​រឿង​មិន​ពិត​នោះទេ គឺជា​ការ​អង្គុយ​ជំនុំ​ពិភាក្សាគ្នា​ដើម្បី​រងចាំ​ទទួល​ជនសង្ស័យ ក្នុង​ករណី​បាញ់​ប្រជាពលរដ្ឋ​ឱ្យមាន​របួស​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជា​ការពារ​ភូមិ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​និយាយ​ឱ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ​ឱ្យ​ដឹងថា មាន​ករណី​បាញ់​បោះ បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ រងរបួស​ចំ​ជើង ហើយ​ក្នុង​នាម​លោក​ជា​ប្រជា​ការពារ​ភូមិ​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​និង​រាយការណ៍​ទៅ​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​និង​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​និង​ព្យាបាល​។ លោក​ជា​ប្រជា​ការពារ​ភូមិ​ក៏​វិលត្រឡប់​មក​នៅ​រង់ចាំ​ក្នុង​សាលា​សង្កាត់​គោករ​កា​ដើម្បី​ចាំ​ទទួល​ជនសង្ស័យ ដើម្បី​សួរនាំ ហើយ​ក្រុម​របស់​លោក​ក៏​អង្គុយ​ជំនុំ​និង​ពិភាក្សា​គ្នា​រង់ចាំ​បងៗ​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​មកដល់ ស្រាប់តែ​អស់លោក​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ ពី​ការ​លេងល្បែង​សុីសង​ខុសច្បាប់ នៅក្នុង​សាលា​សង្កាត់​គោករ​កា​ទៅវិញ​។​ដែល​ការផ្សាយ​របស់​របស់​អស់លោក​សារព័ត៌មាន​ខុស​ពី​ការពិត​ទាំងស្រុង​។​

​ជា​ចុងក្រោយ ក្នុងនាម​លោក​ជា​ប្រជា​ការពារ​ភូមិ​ទាំង​៤​រូប សូម​បដិសេធ​ទាំង​ការចុះផ្សាយ​នេះ មិនមែន​ជា​ការពិត​ទេ ក្នុងនាម​លោក​ជា​ប្រជា​ការពារ​ភូមិ បំរើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ មិន​ដែល​យក​កន្លែង​ស្នាក់ការ ឬ​សាលាសង្កាត់​ជា​កន្លែង​លេងល្បែង​នោះទេ​។ សូម​អស់លោក​សារព័ត៌មាន​មុន​និង​ចុះ​ផ្សាយ​អ្វីមួយ សួរ​ព័ត៌មាន និង​ស្រាវជ្រាវ ផ្សាយ​តែ​ព័ត៌មាន​ពិត​បាន​ហើយ​។ ទើប​សមជា​កញ្ចក់​ឆ្លុះបញ្ចាំង​ដ៏​ល្អ កុំ​ធ្វើ​ជា​កញ្ចក់​បែក​។ ហើយ​មួយវិញទៀត​សូម​អស់លោក​សារព័ត៌មាន កុំ​បំពាន​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com