ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

អ្នកសារព័ត៌មាន​ជាង ៤​ពាន់​នាក់​ត្រៀម​ចូលរួម​ក្នុង​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ឆ្នាំ​២០២៣

អ្នកសារព័ត៌មាន​ជាង ៤​ពាន់​នាក់​ត្រៀម​ចូលរួម​ក្នុង​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ឆ្នាំ​២០២៣

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​ភ្នំពេញ​៖ ជំនួប​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ ឆ្នាំ​២០២៣ មាន​អ្នកសារព័ត៌មាន ចូលរួម​ប្រមាណ​ជាង ៤​ពាន់​នាក់ ដែល​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការគិតគូរ និង​ជា​ការបង្កើន​ទំ​នាក់ ទំនង​រវាង អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​មកពី​គ្រប់​ក្រសួង​ស្ថាប័ន អភិបាល​រាជធានី​។​

​នៅក្នុង​ឱកាស​កិច្ចប្រជុំ​ត្រៀម​ជំនួប​រវាង​សម្ដេច​តេជោ​ហ៊ុន​សែន​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​អ្នកសារព័ត៌មាន​លើក​ទី​៥ នៅ​ឆ្នាំ​២០២៣ បន្ទាប់​ពី​អាក់ខាន​អស់​រយៈពេល​ពេល​២ ឆ្នាំ​មកហើយ ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន មានប្រសាសន៍​លើកឡើង​ថា ជំនួប​រវាង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង​អ្នកសារព័ត៌មាន គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជំរុញ​ការលើកកម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការបង្កើន​ទំនាក់ ទំនង​រវាង អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​មកពី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​រាជធានី ខេត្ដ និង​អ្នកនាំពាក្យ​តាម​មន្ទីរ​រាជធានី ខេត្ដ ដែល​អាច​ធ្វើការ​ផ្ទៀងផ្ទាត់ ឬ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន ដើម្បី​ធ្វើឱ្យ​ព័ត៌មាន​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ ព័ត៌មាន​ពិត និង​ជា​ព័ត៌មាន​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​។​

​កញ្ញា ឆន ណាវី អគ្គនាយិកា​រង នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័​រណ៌កោះ​ពេជ្រ ។​

​កញ្ញា​បញ្ជាក់ថា តាម​របាយការណ៍ នៃ​ការចុះឈ្មោះ​បានឱ្យដឹងថា សម្រាប់​កម្មវិធី​ខាងមុខនេះ នឹង​មាន​អ្នកសារព័ត៌មាន ចូលរួម​ប្រមាណ​ជាង ៤ ពាន់​នាក់ រួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព​, ទីភ្នាក់ងារ​បរទេស និង​ការិយាល័យ​តំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព​, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព​, វិទ្យុ និង​ទូរទស្សន៍​៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ​, អ្នកនាំពាក្យ និង​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។ ជាមួយ​នេះ​ក៏​មាន​ការចុះ​ឈ្មោះ​ចូលរួម​ពី​មន្ត្រី​ផ្នែក​ព័ត៌មាន រដ្ឋបាល​ខណ្ឌ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ , ក្រុមការងារ​គេហទំព័រ​គណ បក្ស​ប្រជាជន​កម្ពុជា , ក្រុមការងារ​ព័ត៌មាន​យុវជន​នៅ​សហរដ្ឋអាមេរិក , នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ គជប​។

​ជាមួយ​នេះ​ក៏​មាន និស្សិត DMC ,​ក្រុម ហ្វេ​សប៊ុក ព្រំ សាន , សម្ព័ន្ធ​យុវជន​ស្ម័គ្រចិត្ត , សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព , ថ្នាក់ដឹកនាំ និង​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ក្រសួង​ព័ត៌មាន ៕​ប្រភព​៖ វិទ្យុជាតិ​កម្ពុជា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com