ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​ភ្នំពេញ​) ៖​នៅ​រសៀល ថ្ងៃ​អង្គារ ៥​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​។ ពិធី​បិទ​សន្និបាត​នេះ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​។ ក្រៅពី​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ របស់​ក្រសួង ហើយ​នោះ សម្តេច​តេជោ ក៏​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ ប្រើប្រាស់​អគារ​មន្ទីរពិសោធន៍​ជាតិ​សំណង់ របស់​ក្រសួង​ដែល​មាន​តម្លៃ​ប្រមាណ ៣​លាន​ដុល្លារ ទើប​សាងសង់​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​ពាណិជ្ជកម្ម និង​សំណង់​នា​ថ្ងៃនេះ​។ នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​អាជ្ញាធរ​ចេញ​បញ្ជី​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន ១០០​ភាគរយ នៅ​ឆ្នាំ​២០២៣ ដែល​បច្ចុប្បន្ន​សម្រេច​បាន​ជាង ៩០​ភាគរយ​ហើយ​នោះ​។​សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​អភិបាលខេត្តទាំ​ងអស់​យកចិត្តទុកដាក់​ខ្ជាប់ខ្ជួន​លើ​ការងារ​ចុះបញ្ជី​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់ និង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ឱ្យបាន​ច្រើន​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា វិវាទ​ដីធ្លី​មិនមែន​ជា​រឿង​ថ្មី​ង​ថ្មោង​នោះទេ បញ្ហា​នេះ​កើតឡើង​ក្រោយ​ប្រទេស​មាន​សុខសន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា វិវាទ​ដីធ្លី​មាន​តែ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ទើប​ងាយស្រួល​។​
​សម្តេច​តេ​ជោក៏​សុំ​អោយ​តុលាការ​កុំ​ពូកែ​តែ​រឿង​ចាប់ចង​ខ្លាំងពេក​។ ជាក់ស្តែង​នៅ​ថ្ងៃនេះ សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​ពិនិត្យលើ​រឿង​បុគ្គលិក​ទូរទស្សន៍​បាយ័ន​ម្នាក់​ដែល​គេ​ចាប់ខ្លួន តើ​រឿង​ពិត ឬ​បែប​ណា​? សម្តេច​តេជោ ក៏​បាន​ណែនាំ​ដល់​នគរបាល​យុត្តិធម៌ និង​កងរាជអាវុធហត្ថ កុំ​ពូកែ​រឿង​ចាប់​ចង​តាម​បញ្ជា​របស់​តុលាការ​ពេក​។ សម្តេច​តេជោ​បញ្ជាក់ថា អ្នក​ដោះស្រាយ​វិវាទ​ត្រូវ​រក្សា​ភាព​អព្យាក្រឹត្យ គ្មាន​លំអៀង ទើប​ដោះស្រាយ​បញ្ហា​បាន​ដោយ​យុត្តិធម៌​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​បឹង​ទន្លេសាប ឱ្យ​រួចរាល់​ត្រឹម​ខែឧសភា ឆ្នាំ​២០២៣​។ សម្តេច​តេជោក៏បាន​ណែនាំ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ យកចិត្តទុកដាក់ និង​ពន្លឿន​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​តេជោ ក៏បាន​ផ្តល់​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន​ដូច​ខាងក្រោម​៖
១-​សូម​បន្ត​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី រួម​ទាំង​ការចុះបញ្ជី​ដី​រដ្ឋ ដី​សាធារណរ​បស់​រដ្ឋ ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ដែល​ជា​ទុន​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ សម្រាប់​រស់នៅ ដាំ​ដុះ និង​វិនិយោគ ដើម្បី​បង្កើត​មុខរបរ និង បង្កើន​ប្រាក់ចំណូល​
២-​ត្រូវ​បន្ត​លើកទឹកចិត្ត​ឱ្យមាន​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មូលដ្ឋាន ជាពិសេស​វិវាទ​ដីធ្លី​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដី បង្កើត​ភាព​សុខដុមរមនា​-​សង្គម បង្ក​ភាព​អនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន និង​ឈាន​ទៅ​បង្កើនល្បឿន នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​
៣-​ត្រូវ​បន្ត​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ ដោយ​ផ្កាយរណប​សម្រាប់ ការគ្រប់គ្រង​ដី និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ទូទាំង​ប្រទេស ។​
៤-​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​សំណង់ ទាំង​លើ​ការងារ​សាងសង់​និង​ការត្រួតពិនិត្យ​សំណង់ ដើម្បី​ធានា​បង្កើន​គុណភាព សុវត្ថិភាព និង​សុខមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន ។ ទន្ទឹម​នោះ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ការពារ​សំណង់​អគារ​បេតិកភណ្ឌ និង​ជំរុញ​ការចុះបញ្ជី​ទីតាំង​តំបន់​ការពារ​បុរាណ​ដ្ឋា​ន​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
៥-​សូម​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​គម្រោង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​សំដៅ​លើកកម្ពស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការទទួលបាន​លំនៅឋាន​សមរម្យ ។ បន្ត​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ដើម្បី​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះ​ដី និង​បន្ត​អនុវត្ត​ចែក​ដី និង​ផ្ទះ​ជូន​កងកម្លាំងប្រដាប់អាវុធ​កំពុង​ឈរជើង​នៅតាម​ព្រំដែន​
៦-​ត្រូវ​ជំរុញ​ការអភិរក្ស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ស្របគ្នា​នឹង​ការអភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែ​កជូន​បងប្អូន​ប្រជាព​ល​រដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​នោះ ដោយ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​គាំទ្រ​ផ្នែក​សង្គមកិច្ច និង​ផ្នែក​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ។​
៧-​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ដែល​រស់នៅ​ជា​ភូមិករ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដោយ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​តាម​ខេត្ត​នី​មួយៗ កែសម្រួល​ព្រំប្រទល់​តំបន់ ៣ ព្រំប្រទល់​តំបន់ ២ និង​កាត់​ឆ្វៀល​ទីតាំង​ដី ដែល​ប្រជាជន​រស់នៅ​ពី​យូរលង់​មក​ហើយ​ក្នុង​តំបន់ ៣ និង​តំបន់ ២ ឱ្យ​ចប់​មុន​ពេល​បោះឆ្នោត​សកល​ឆ្នាំ ២០២៣
៨-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ទាំង ៤ ត្រូវ​ជំរុញ​រៀបចំ​ផែនការ​អភិរក្ស ការពារ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ដើម្បី​គាំទ្រ​ដល់​ការអភិរក្ស និង​ការអភិវឌ្ឍ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យ​ស័ក្តិសម​ជា​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​-​លោក និង​ជា​តារារៈ​នៅ​ទិស​និរតី​
៩-​សូម​រួម​គ្នា​បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់សេវា​សាធារណៈ​គ្រប់​ប្រភេទ ដោយ​ជំរុញ​អនុវត្ត​ឱ្យបាន​តាម​ទិស​ស្លោក «​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​» ក្នុង​ការផ្តល់​សេវា​-​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​សំណូមពរ និង​ខិតខំ​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​របស់​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com