ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ឯកឧត្តមភឺផល្លាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អញ្ជើញជាគណៈអធិបតីប្រារព្ធពិធីក្រុងពាលីត្រៀមបើកសម្ពោធសាលាអនុវិទ្យាល័យហ៊ុនសែនអង្គស្នួល

ឯកឧត្តមភឺផល្លាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អញ្ជើញជាគណៈអធិបតីប្រារព្ធពិធីក្រុងពាលីត្រៀមបើកសម្ពោធសាលាអនុវិទ្យាល័យហ៊ុនសែនអង្គស្នួល

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្តកណ្ដាល)៖ នៅល្ងាចថ្ងៃ សុក្រ១កើត ខែកត្តិកឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ,ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ,ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូតំណាងថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ អ៊ំ យាយតា ពូមីងព្រមទាំងសិស្សានុសិស្សជាច្រើនបានអញ្ជើញជាអធិបតីចូលរួមប្រារព្ធពិធីក្រុងពាលីនៅសាលាអនុវិទ្យាល័យ ហ៊ុនសែនអង្គស្នួល ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើននិងត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃព្រឹកទី ២ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។

ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងថ្ងៃប្រារព្ធពិធីក្រុងពាលីនេះ ឯកឧត្តមបានបញ្ជាក់ថាការក្រុងពាលីដាក់ឲ្យប្រើប្រាស់នៅអគារសិក្សាថ្មី១ខ្នង ៣បីជាន់ ១៨បន្ទប់និងជាសមិទ្ធផលនានានៃសាលាអនុវិទ្យាល័យ ហ៊ុន សែនអង្គស្នូលដែលស្ថិតនៅ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយចាប់ផ្ដើមកសាងនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២៣ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបចំនួន ៥៥៨៩០៨.៥០ដុល្លាអាមេរិក ។

អាគារសិក្សានិង សមិទ្ធផលនានា គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ពង្រឹងវិស័យអប់រំ ឲ្យមានការរីកចម្រើនដោយផ្សាភ្ជាប់ជាមួយយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទីមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជាក្នុងស្រុកអង្គស្នួល និងដើម្បីលើកកម្ពស់គុណភាព វិស័យអប់រំ ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ “បញ្ចកោណ”។

ឯកឧត្តម សូមថ្លែងអំណរអរគុណនិងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល និងស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរួមចំណែកជាមួយថ្នាក់ដឹកនាំដោយកម្លាំងកាយកម្លាំងចិត្ត និងពេលវេលាដើម្បីឲ្យគម្រោងសាងសង់ដ៏មានសុរៈសំខាន់ដំណើរការបានទៅដោយរលូន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com