ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣រោចខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨.ត្រូវនឹងថ្ងៃសុក្រទី ២០ខែកញ្ញាឆ្នាំ ២០២៤ នៅទីថ្នាក់ការគណបក្សប្រជាជនខេត្តកំពង់ធំ បានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សដែលជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ឆន្ទៈខ្មែរ កម្លាំងជាតិដែលមានតួនាទីជាបេក្ខជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ស្រុកខណ្ឌខេត្តសរុបចំនួន ៣៧៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្តព្រមទាំងឯកឧត្តមលោកជំទាវជាអនុប្រធានគណបក្សខេត្តនិងប្រតិភូអមដំណើរឯកឧត្តមបេសកជនមួយចំនួនទៀត៕
ជាទីចាប់ផ្តើមកម្មវិធី លោកអនុប្រធានគណៈចាត់តាំងគណបក្សខេត្តបានអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សចំនួន៣៧៩នាក់។បន្ទាប់មកតំណាងសមាជិកដែលទើបនឹងបញ្ចូលបានឡើងប្តេជ្ញាចិត្តដោយអនុវត្តនិងគោរពតាមគោលនយោបាយរបស់គណបក្សប្រជាជននិងចូលរួមថែរក្សាសនិ្តភាពគាំទ្រគម្រោងតំបន់ត្រីកោណCLVនិងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហួត។
ក្នុងពិធីនោះដែរឯកឧត្តម នួន ផារ័ត្ន ក៏មានមតិផ្តាំផ្ញើទៅកាន់អង្គពិធីថាឯកឧត្តមសប្បាយចិត្តណាស់ដោយបងប្អូនទាំង៣៧៩នាក់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សចាស់ទុំ ផ្នែកនយោបាយ ព្រោះគណបក្សប្រជាជនកម្ពុជាមានកំណើតតាំងពីឆ្នាំ១៩៥៣ មកម្លេះ ចំពោះមេដឹកនាំរត់ចោលស្រុក សម រង្សី គ្មានអីក្រៅពីអំពាវនាវអោយបរទេសកាត់ជំនួយពីប្រទេសជាតិនិងញុះញ៉ុងបង្កចលាចលតែប៉ុណ្ណោះ ហើយបងប្អូនកុំគិតថាបងប្អូនជាសមាជិកថ្មីគឺចាស់ដូចៗគ្នាចុងក្រោយឯកឧត្តមជូនពរ អោយបងប្អូនជួបតែសុខនិងសប្បាយទាំងអស់គ្នា។
ជាចុងបញ្ចប់ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោហ៊ុន សែន បានមានមតិសំណេះសំណាលជាមួយសមាជិកសមាជិកាទើបបញ្ចូលថ្ងៃនេះ គឺបងប្អូនគិតត្រូវណាស់ព្រោះថាមានតែគណបក្សប្រជាជនទេ ដែលតែងតែរួមរស់ជាមួយបងប្អូនទាំងសុខទាំងទុក្ខ ទោះលំបាកយ៉ាងណាក៏គណបក្សប្រជាជនរស់នៅជាមួយបងប្អូនដែរ មិនត្រឹមតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសម្តេចក្រឡាហោម សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចម៉ែន សំអន សម្តេចទៀ បាញ់ និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនសុទ្ធតែជាបុគ្គលឆ្នើម ដែលហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិហើយកសាងប្រទេសជាតិពីគំនរផេះផង់ រហួតដល់សព្វថ្ងៃតើប្រទេសជាតិរីកចម្រើនយ៉ាងណា ជាក់ស្តែងដូចជាខេត្តកំពង់ធំ យើងពីមុន យ៉ាងមិច បច្ចុប្បន្នយ៉ាងមិច បងប្អូនឃើញដោយខ្លួនឯង ជាពិសេសគឺកាថែរក្សាសន្តិភាព សុវត្ថិភាព ជូនបងប្អូនខ្ញុំក៏បញ្ជាក់ប្រាប់បងប្អូនដែរថា ចាប់ពីឆ្នាំ១៩៩៣មកប្រទេសយើងកាន់របបប្រជាធិបតេយ្យដោយកាន់អំណាចដោយការបោះឆ្នោត៥ឆ្នាំម្តងដោយ សុក្រិត្យ យុត្តិធម៌ តម្លាភាពតែមេដឹកនាំ សម រង្សី ទេដែលដើរបង្ខួចកិត្តិយសសេចក្តីថ្លៃថ្នូរ ប្រទេសជាតិ ប្រមាថ មើលងាយព្រះមហាក្សត្រ នយោបាយចង់សឹកទៅលើស្ថាប័នព្រះមហាក្សត្រនេះជាគំនិតថោកទាបរបស់សម រង្សី ។តែពេលនេះបងប្អូនគិតត្រូវហើយដែលចូលផ្ទះកំណើតខ្លួនវិញ គឺផ្ទះគណបក្សប្រជាជនកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមបានជូនពរអោយបងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុករបស់ខ្លួនវិញប្រកបតែសេចក្តីសុខ សុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
0
ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា មកពី គណបក្សនានាដែលស្ម័គ្រចិត្តចូលរួមជីវៈភាពនយោបាយជាមួយគណបក្សប្រជាជនខេត្តកំពង់ធំ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ