ខេត្តរតនគីរី >> ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមយូ សិរីវុឌ្ឍបេសកជនពិសេសសម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនឯកឧត្តមញ៉ែម សំអឿនសមាជិកគណះកម្មាធិការកណ្តាលនិងជាប្រធានគណះកម្មាធិការគណបក្សខេត្តរតនគិរី ឯកឧត្តមភឺន ផល្លាសមាជិកគណះកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត និងឯកឧត្តមនុប្រធានគណបក្សខេត្ត សមាជិកអចិន្រ្តៃយ៍គណបក្សខេត្តនិងប្រតិភូអមដំណើរផងដែរ
ជាកិច្ចចាប់ផ្តើមកម្មវិធីឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សខេត្តបានមានមតិស្វាគមន៍ជូនគណះអធិបតីនិងអង្គពិធីដោយបញ្ជាក់ថាថ្ងៃនេះខេត្តរតនគិរីមានក្តីរំភើបរីករាយដោយបានទទួលក្រុមការងាររបស់ឯកឧត្តមបេសកជនពិសេសសម្តេចប្រធានគណបក្សនិងមួយទៀតគឺទទួលបងប្អូនយើងដែលសុទ្ធតែជាថ្នាក់ដឹកនាំរបស់អតីតះគណបក្សប្រឆាំងចាប់ពីឃុំរហូតដល់ស្រុកខេត្តសរុបចំនួន ៥៣៩ នាក់ នេះជាមោទនភារបស់គណបក្សខេត្តរតនគិរីទាំងមូល និងអរគុណណាស់ដែលបងប្អូនស្មគ្រ័រួមរស់ជីវះភាពនយោបាយជាមួយគណបក្សប្រជាជននិងថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។
ជាចុងបញ្ចប់កម្មវិធីឯកឧត្តមយូ សិរីវុឌ្ឍបេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សប្រជាជននិងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្តបានមានមតិផ្តាំផ្ញើរដល់បងប្អូនអតីតះសមាជិកគណបក្សផ្សេងៗដែលបានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនថ្ងៃនេះដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺគណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រធាន ព្រោះថាសម្តេចអគ្គមហាសេនាបតីជោហ៊ុន សែនជាប្រតិបត្តិករមង្គទេសឯកនយោបាយឈ្នះ ឈ្នះដែលនាំមកការអភិវឌ្ឍប្រទេសជាតិពីបាតដៃអត់ម្រាមរហូតប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ឯកឧត្តមយូ សិរីវុឌ្ឍមានមតិសង្កត់ធ្ងន់ថាគណបក្សប្រជាជនតែងតែប្រមូលផ្តុំខ្មែរទាំងមូលអោយចូលរួមសាមគ្គីគ្នាដើម្បីថែរក្សាអោយបាននូវសន្តិភាពនិងការអភិវឌ្ឍព្រោះប្រទេសយើងបាត់បង់សន្តិភាព ៥០០ឆ្នាំហើយទើបនៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ ទេ ទើបប្រទេសយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមគោលនយោបាយឈ្នះ ឈ្នះ ដូច្នេះសម្តេចតេជោអតីតះនាយករដ្ឋមន្រ្តីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានការពារដាច់ខាតមិនអោយជន ណាឬក្រុមណាមកបំផ្លាញសន្តិភាពបានទេ ហើយសម្តេចបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្តី្រនិតិកាលទី៧ក៏ប្តេជ្ញាការពារថែរក្សាសន្តិភាពជារៀងរហូត ។
គណះអធិតីបងប្អូនជនរួមជាតិជាទីគោរពថ្មីៗនេះក្រុមប្រឆាំងមួយក្តាប់តូចតែងតែមានបំណងបំផ្លាញសន្តិភាពនិងការអភិវឌ្ឍព្រមទាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមការបង្កចលាចលញុះញង់ផ្សេងៗតាមមនោគមន៍វិជ្ជាបរទេសដូចជាប្រឆាំងការអភិវឌ្ឍព្រែកជីកហ្វូណនតេជោ ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាមនិងរូបភាពផ្សេងៗដូច្នេះថ្ងៃនេះបងប្អូនទាំង ៥៣៩ នាក់បានវិលត្រឡប់មកផ្ទះកំណើតខ្លួនវិញដោយស្មគ្រ័ចិត្តគឺផ្ទះគណបក្សប្រជាជនកម្ពុជាយើង ។
ជាចុងបញ្ចប់ឯកឧត្តមបានជូនពរអោយ
បងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុកខ្លួនវិញប្រកបតែសេចក្តីសុខសុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង ៤ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឃ្លានឡើយ ។
0
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ព ស២៥៦៨ ត្រូវនិងថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនខេត្តរតនគិរីមានប្រារព្ធពិធីបញ្ជូលសមាជិកគណបក្សដែលជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ឆន្ទះខ្មែរ កំលាំងជាតិ សង្រ្គោះជាតិនិងគណបក្សផ្សេងទៀតសរុប ៥៣៩ នាក់

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ