ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ពិធីប្រកាសបញ្ជូល(អតីតបេក្ខជនគណបក្សប្រឆាំងផ្សេងៗ) ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ១១១នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ពិធីប្រកាសបញ្ជូល(អតីតបេក្ខជនគណបក្សប្រឆាំងផ្សេងៗ) ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ១១១នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្តព្រះវិហារ >> ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោប្រធានគណបក្ស និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសហការីអមដំណើរ ។
ក្នុងពិធីនោះផងដែរ តំណាងសមាជិកដែលទើបប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយល់ឃើញថា៖ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ជាគណបក្សដែលជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា និងនៅរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជានូវគ្រប់កាលៈទេសៈ ពិសេសគឺបានសង្គ្រោះអាយុវជីវិតប្រជាជនឲ្យ បានរួចផុតពីរបបប្រល័យពូជសាសន៍ និងបានកសាងអភិវឌ្ឍន៍មាតុភូមិ ចាប់ពីចំណុចសូន្យរហូតមានការអភិវឌ្ឍន៍សម្បូរសប្បាយមកដល់សព្វថ្ងៃ និងធានាបានដល់ការរស់នៅរបស់ប្រជាជនក្នុងសុខសន្តិភាព សេរីភាព និងស្ថិរភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលកន្លងមកបានធ្វើឲ្យប្រទេសជាតិមានភាពល្បីល្បាញលើឆាកអន្តរជាតិ ពីមួយអាណត្តិ ទៅមួយអាណត្តិ។
ផ្ទុយទៅវិញ ដោយកាន់តែមើលឃើញនូវនយោបាយទុច្ចរិត ដែលបាននឹងកំពុងបង្ករការញុះញង់ និងការ ធ្វើនយោបាយប្រជាភិថុតរបស់គណបក្សភ្លើងទៀន ក៏ដូចជាបក្សប្រឆាំងមួយចំនួនទៀត និងអ្នកគាំទ្រពីខាងក្រៅ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើឲ្យយើងខ្ញុំអស់ជំនឿទាំងស្រុងលើការដឹកនាំរបស់ពួកគេ ដែលសកម្មភាពទាំងអស់នេះ យើងខ្ញុំយល់ឃើញថា៖ វានឹងអាចនាំប្រទេសជាតិធ្លាក់ក្នុងជ្រោះមហន្តរាយ ការបែកបាក់សាមគ្គីភាព ឯកភាពជាតិ ដោយសារពួកក្រុមជ្រុលនិយមទាំងអស់នោះជាក់ជាពុំខាន។
ដូច្នេះថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នា(អតីតបេក្ខជនគណបក្សប្រឆាំង)ពិតជាមានមោទនភាពក្រៃលែង ដែលបានរួមរស់ក្នុងមហាគ្រួសារ ជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាដ៏ឧត្តុង្គឧត្តម និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា ក៏សូមរំលឹកនិងដឹងគុណប្រកបដោយ កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះបុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់ជំនាន់ដែលបានតស៊ូពុះពារ ធ្វើពលីកម្មប្រកបដោយវីរៈភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ ហើយបានបន្សល់ទុកនូវស្នាដៃ កេរមរតក និងសមិទ្ធិផលជាច្រើនអនេកប្បការ មិនអាចគណនានិងកាត់ថ្លៃបានដល់អ្នកជំនាន់ក្រោយ ។
ជាការបញ្ជាក់នូវសក្ខីភាព និងដើម្បីសម្តែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដ៏មហោឡាឫកថ្ងៃនេះ ខ្ញុំបាទយើងខ្ញុំ ជំនួសមុខឲ្យសមាជិកសមាជិកាចំនួន១១១នាក់ មានកិត្តិយសសូមធ្វើសេចក្តីប្តេជ្ញាចិត្តដូចតទៅ៖  ប្តេជ្ញា បន្តការគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្ស ការពារសមិទ្ធផលនានា របស់គណបក្ស នូវគ្រប់កាលៈទេសៈ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុគណបក្ស។ ប្តេជ្ញា គាំទ្រនិងចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែល ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ប្តេជ្ញា ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងរបស់ក្រុមអគតិ ដែលមានបំណងផ្ដួលរំលំការដឹកនាំរបស់គណបក្ស និងមានបំណងបំផ្លាញសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ និងចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយជាមួយគណបក្ស ក្នុងការ ចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់នៅគ្រប់អាណត្តិ និងនីតិកាលខាងមុខ និងត្រៀមខ្លួនជានិច្ចដើម្បីយកប្រៀបឈ្នះ និងជោគជ័យជូនគណបក្សជាបន្ត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនៅឆ្នាំ២០២៧-ឆ្នាំ២០២៨ នាពេលខាងមុខ ។ ជាមួយនេះ យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនិងអបអរសាទរយ៉ាងក្លៀវក្លា នៃការបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និងសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com