ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ល្បែងបញ្ជាល់មាន់ដុះស្លែ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានបា៉ស់ព័រ ខ្លះអត់បា៉ស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ នៅក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

ល្បែងបញ្ជាល់មាន់ដុះស្លែ ចាប់ផ្ដេីមដំណើរការឡេីងវិញហេីយ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានបា៉ស់ព័រ ខ្លះអត់បា៉ស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ  នៅក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត ស្វាយរៀង ៖ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិ
ទួលកន្តេីយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានបា៉ស់ព័រខ្លះអត់បា៉ស់ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំ
យ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។

ទោះបីសម្តេចបវរធិបតី ហ៊ុន មា៉ណែតឲ្យប្រកាសបិទល្បែង
នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត បណ្ដែតបណ្ដោយ ឲ្យម្ចា ស់កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិទួលកន្តេីយ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។

ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលស្វាយរៀងពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀងឡេីយ។

មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិ
ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទេីបឡេីងកាន់តំណែងថ្មីៗពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូអត់ផ្លាកយីហោ នៅភូមិទួលកន្តេីយ ខេត្តស្វាយរៀង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់ស៊ីសងខុសច្បាប់
យ៉ាងពេញបន្ទុក ឡេីងវិញហេីយ។

ចំពោះលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូ ចំណុចទួលកន្តេីយ នៅច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនធ្លក នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វេីៗ តាមទំនេីងចិត្ត។

ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិ
ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកេីតមានឡេីងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕è

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com