ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ប្រតិបត្តិការដ៏ធំ បង្ក្រាបពួកបំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិសាត់

ប្រតិបត្តិការដ៏ធំ បង្ក្រាបពួកបំផ្លាញព្រៃឈើ ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិសាត់

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

👮.កម្លាំងប្រតិបត្តិការ សរុប ៦០៣នាក់ ក្នុងនោះ៖ អភិបាលរងខេត្ត ៥នាក់ មន្ត្រីរដ្ឋបាលខេត្ត ១២នាក់ មន្ត្រីរដ្ឋបាលស្រុក ២៨នាក់ កម្លាំងនគរបាល ២១៥នាក់ កម្លាំងកងរាជអាវុធហត្ថ ២១៦នាក់ កម្លាំងប្រតិបត្តិការសឹករង ២៣នាក មន្ទីរ-ជំនាញ បរិស្ថាន-មេព្រៃ ២៥នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ-នាយប៉ុស្តិ៍-មេភូមិ-ប្រជាការពារ ៦២នាក់ ដឹកបញ្ជាផ្ទាល់ទាំងក្រុមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយដុតរុករាន ទន្រ្ទានយកដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ប្រតិតប្តិការនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែមី ឆ្នាំ ២០២៤ ។

#គោលដៅចុះបង្រ្កាប៖

👉-ក្រុមទី១៖ ចំណុចខ្នង១៦ និងចំណុចវាលអ៊ុកគូថ ឃុំថ្មដា
👉-ក្រុមទី២៖ ចំណុចខាងជើង និងត្បូងភ្នំប្រើស ឃុំក្រពើរពីរ
👉-ក្រុមទី៣៖ ចំណុចអូរ១ ឃុំអន្លង់រាប
👉-ក្រុមទី៤៖ សហគមន៍ក្រាំងរងៀង ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង
👉-ក្រុមទី៥៖ គោលដៅទី៣ ចំណុចភ្នំតាងិល ភូមិអូរតាទិន ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង
👉-ក្រុមទី៦៖ ភូមិដីក្រហម (ចំណុចអូរ១៧) ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
👉-ក្រុមទី៧៖ ចំណុចមុខលោកតាគ្រី និងក្រោយលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែល
👉-ក្រុមទី៨៖ គ្មានរបាយការណ៍
👉-ក្រុមទី៩៖-ចំណុចរណ្តៅដី វាល១ និងស្រែត្រាច ភូមិរវៀង ឃុំប្រម៉ោយ,

-ចំណុចដាជី អណ្តូងថ្មក្រោម អណ្តូងថ្មលើ និងកណ្តាលខ្នងរាល ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ
-ចំណុចច្រាបធំ ស្ទឹងស្ពង់ និងអូរឈ្លើងលើ ភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង

#សូមបញ្ជាក់ថា; ក្រុមការងារត្រូវចុះសរុប ១០ក្រុម បានធ្វើសកម្មភាពចំនួន៨ ក្រុម ទទួលបានលទ្ធផល៖

-ឃ្លុំដីបាន១៥០,៩៤ហិកតា
-បានឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ –
-កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ –
-បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង
-បន្តនីតិវិធី ១ករណី
-បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ
-បានរុះរើខ្ទមបណ្ដោះអាសន្ន៖ ៣៤រោង និង-រោងប្រក់សង្ក័សី៖ ១ខ្នង
-បានកម្ទេចចោលវត្ថុតាងមានរោងប្រក់ស័ង្កសី៖៤X៦m ចំនួន ១២ខ្នង រោងតង់កៅស៊ូ៖ ២X៣ ចំនួន ៥ខ្នង រោងប្រក់ស្លឹក ១ខ្នង ដំឡូងមី ចំនួន ៣៦៨០បាច់ កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព
-បានអប់រំ ណែនាំចំនួន ៨នាក់

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com