ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anatoly Borovik (អាណាតូលី បូរ៉ូវីក) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខទៅវិញទៅមក ដើម្បីរក្សាបាននូវភាពសុខសាន្ដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ការឯកភាពរួមគ្នានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី បានអនុញ្ញាតឲ្យលោក Anatoly Borovik (អាណាតូលី បូរ៉ូវីក) ចូលរួមជួបសម្ដែងការគួរសម និងពិភាក្សាការងា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី៕
0
កម្ពុជា-រុស្ស៉ី ប្ដេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្ដិសុខទៅវិញទៅមក ដើម្បីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ