ខេត្តកណ្តាល ៖ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយអង្គភាព យើងដឹងថា នៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល មានទីតាំងឆ្នោតឡូតូ៣កន្លែងដែលគ្មានស្លាកយីហោ នៅសងខាងស្ពានព្រែកតាមាក់ បង្កប់ល្បែងសុីសង ភ្នាល់មាន់ជល់អនទ្បាញ កំពង់បើកអោយភ្ញៀវចូលលេងយ៉ាងគគ្រឹកគ្រេង បែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានមិនធ្វើការបង្ក្រាប។
ទាក់ទិនករណីទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់លោក ឯក លន់ អធិការស្រុកមុខកំពូល មេត្តាជួយ អន្តរាគមន៍ ទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណេះ៕