ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

រដ្ឋធានីហាណូយ ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវការគាំទ្រសន្ធឹកសន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ គឺពិតជាបានចូលរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ ដោយឡែក ឯកឧត្តម វឿង ឌិញហ្វេ ក៏បានរំឭកអំពីអនុស្សាវរីយ៍ល្អៗ ដែលរូបឯកឧត្តម ទទួលបានពីការចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ព្រមជាមួយនឹងឱកាសនៃជំនួបសម្តែងការគួរសមជាមួយនឹង សម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ និងបានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ ៥៦ ឆ្នាំកន្លងមកនេះ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជូនចំពោះ ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា ព្រមជាមួយនឹងការគូសបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឈរលេីនិរន្តភាព​ និង​សង្គតិភាព​ ហេីយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត​ និងអង្គនីតិប្រតិបត្តិ​ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com