- ភ្នំពេញ ៖ រយៈពេល ១០ខែពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២.៥៧០នាក់។ សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៩២៧.០៣៨ ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៦៣.០០៩នាក់។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១.២០៥.១៤០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕
0
១០ខែ កម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ