នៅរសៀលថ្ងៃចន្ទ ទី១៦ តុលា ២០២៣ ដដែលនេះ បន្ទាប់ពីបានអនុញ្ញាតអោយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Co.,Ltd. ចូលជួបចូលសម្តែងការគួរសម និងពិភាក្សាការងាររួចមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតអោយ លោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប ចូលសម្តែងការគួរសម និងពិភាក្សាការងារ ។
នេះគឺជាជំនួបទី៣ ក្នុងថ្ងៃទី១ នៃការអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។
រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃចន្ទ ទី១៦ តុលា ២០២៣