ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល

សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្តកណ្ដាល៖ លោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឱ្យដឹងថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ៨១៨,៤៥៩ នាក់ បានមកបោះឆ្នោត ចំនួន ៧២៩,៨១៥ នាក់ ស្មើនឹង ៨៩.១៦% ក្នុងនោះសន្លឹកឆ្នោតមិនបានការមានចំនួន ៥០,១២៣ សន្លឹក។

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានឱ្យដឹងទៀតថា ខេត្តកណ្ដាលមានគណបក្សនយោបាយចំនួន១២គណបក្ស ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្ស និងអាសនៈដែលទទួលបានរួមមាន៖
១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានសំឡេងគាំទ្រចំនួន ៣,៨១៤ សំឡេង។
២.គណបក្សខ្មែរតែមួយ មានសំឡេងគាំទ្រចំនួន ១,៩៨៧ សំឡេង។
៣.គណបក្សសញ្ជាតិកម្ពុជា មានសំឡេងគាំទ្រចំនួន ១,៧៦១ សំឡេង។
៤.គណបក្សខ្មែររួបរួមជាតិ មានសំឡេងគាំទ្រចំនួន ៨,០៤២ សំឡេង។
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ មានសំឡេងគាំទ្រចំនួន ១,៧៣៩ សំឡេង។
៦.គណបក្សខ្មែរឈប់ក្រ មានសំឡេងគាំទ្រចំនួន ៣,៣៨៩ សំឡេង។
៧.គណបក្សហ៊្វុនស៊ិនប៉ិច មានសំឡេងគាំទ្រចំនួន ៦៧,៣៤៦ សំឡេង មាន១អាសនៈ។
៨.គណបក្សធម្មាធិបតេយ្យ មានសំឡេងគាំទ្រចំនួន ៦,៧៧០ សំឡេង។
៩.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសំឡេងគាំទ្រចំនួន ៣,៣៧៤ សំឡេង។
១០.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានសំឡេងគាំទ្រចំនួន ៥,១៦៣ សំឡេង។
១១.គណបក្សយុវជនកម្ពុជា មានសំឡេងគាំទ្រចំនួន ៨,៤០០ សំឡេង។
១២.គណបក្សប្រជាជនកម្ពុជា មានសំឡេងគាំទ្រចំនួន ៥៦៧,៩០៧ សំឡេង មាន១០អាសនៈ។

មានប្រសាសន៍ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការៀបចំការបោះឆ្នោត ខេត្តកណ្ដាល និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ លើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។

ឯកឧត្ដម អភិបាលរងខេត្ត បន្តថា ភាពជឿជាក់របស់ប្រជាពលរដ្ឋ មកលើដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជរដ្ឋាភិបាលដែលធានាបាននូវសន្តិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធដែលឆ្លុះបញ្ចាំងនូវតម្លាភាពនិងភាពជឿទុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញឱ្យឃើញផងដែរថា យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយខិតខំរួមគ្នាអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត យ៉ាងហ្មត់ចត់គ្រប់ដំណាក់កាលនៃការបោះឆ្នោត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com