ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

អបអរសាទរ វេទិកា​សេដ្ឋកិច្ច ឆ្នាំ​២០២៣ លើក​ទី​១ (The First Economic Forum 2023) ក្រោម​អធិបតីភាព ឯកឧត្តម​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សម្ពន្ធភាព​អង្គការ​-​សមាគម និង​វិស័យ​ឯកជន​នៅ​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​

អបអរសាទរ វេទិកា​សេដ្ឋកិច្ច ឆ្នាំ​២០២៣ លើក​ទី​១ (The First Economic Forum 2023) ក្រោម​អធិបតីភាព ឯកឧត្តម​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សម្ពន្ធភាព​អង្គការ​-​សមាគម និង​វិស័យ​ឯកជន​នៅ​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​ភ្នំពេញ ៖ យុវជន​សេដ្ឋកិច្ច​កម្ពុជា​រាប់​ម៉ឺន​នាក់ ដែល​ជា​វិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារ​ទីផ្សារ ស្វ័យ​និយោជន៍ និង​អ្នកជំនាញ​វិជ្ជាជីវៈ បានបង្ហាញ​ជំហរ​របស់​ខ្លួន​បន្ត​គាំទ្រ​សម្តេច​តេជោ​ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី និង​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ក្នុង​នោះ​យុវជន និង​ធុរកិច្ច​ជន​ទាំង​អស់​ក៏​បាន​បង្ហាញ​នូវ​ការពេញចិត្ត និង​នាំគ្នា​ភ្ជាប់ Channel Telegram សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គ្រប់ៗ​គ្នា​សម្រាប់​តាមដាន​សកម្មភាព​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​ព័ត៌មាន​ជាច្រើន​ទៀត​។​

​ការប្រកាស​គាំទ្រ​របស់​យុវជន និង ធុរកិច្ច​ជន​សេដ្ឋកិច្ច​កម្ពុជា​ខាងលើ​នេះ ធ្វើឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ឆ្នាំ​២០២៣ លើក​ទី​១ នា​ថ្ងៃ​១៦ ខែកក្កដា ឆ្នាំ​២០២៣ នា​មជ្ឍមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សម្ពន្ធភាព​អង្គការ​–​សមាគម​និង​វិស័យ​ឯកជន​នៅ​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា ។​

​បើតាម​លោក​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​រយៈពេល​វែង ក្នុងនោះ​កត្តា​សុខសន្តិភាព កត្តា​នយោបាយ​ឈ្នះ​ឈ្នះ មាន​គោលនយោបាយ​ត្រឹមត្រូវ សមស្រប អាច​អភិវឌ្ឍ​ប្រទេស​បាន​។​

​លោក​ឧកញ៉ា​សមូហ​ក​បណ្ឌិត បាន​លើកឡើង​ទៀត​ថា កត្តា​សុខសន្តិភាព និង​ការរីកចម្រើន​ទាំង​គ្រប់​វិស័យ​នេះ​ហើយ ទើបបានជា សមាជិក សមាជិកា​នៃ​អង្គ​វេទិកា​ទាំងអស់ ជា​ពិសេស​សមាគម​សម្ពន្ធភាព​អង្គការ​–​សមាគម និង​វិស័យ​ឯកជន​នៅ​កម្ពុជា សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​យុវជន​សេដ្ឋកិច្ច​រាប់​ម៉ឺន​នាក់ បាន​បេ្ដ​ជ្ញា​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ជាមួយគ្នា​នោះ​បន្ទាប់ពី​បាន​ស្តាប់​នូវ​ការបកស្រាយ និង​យល់​ជ្រាប​ពី​អត្ថប្រយោជន៍​នានា​ពី​សំណាក់​លោក​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សម្ពន្ធភាព​អង្គការ​–​សមាគម​និង​វិស័យ​ឯកជន​នៅ​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា ជុំវិញ​ការទទួលបាន​ព័ត៌មាន​ជាច្រើន​ពី​ប្រមុខ​ថ្នាក់ដឹកនាំ តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដែល​តែងតែ​បង្ហាញ​រាល់​សកម្មភាព ការអភិវឌ្ឍ​នានា​ដល់​សាធារណជន​ហើយ​នោះ សមាជិក​សមាជិកា​នៃ​អង្គ​វេទិកា​ទាំងមូល​បាន​នាំគ្នា​ភ្ជាប់​តេ​ឡេ​ក្រាម​សម្តេច​តេជោ​គ្រប់ៗ​គ្នា​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com