ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ឯកឧត្តម បណ្ឌិត សេរី កុសល អ្នកតំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យអភិសេកព្រះពុទ្ធរូប​អង្គ​ធំ ក្នុង​ទី​អារាម​វត្ត​មុនី​សាគរ (​ហៅ​វត្ត​រហាល​)

ឯកឧត្តម បណ្ឌិត សេរី កុសល អ្នកតំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យអភិសេកព្រះពុទ្ធរូប​អង្គ​ធំ ក្នុង​ទី​អារាម​វត្ត​មុនី​សាគរ (​ហៅ​វត្ត​រហាល​)

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​បន្ទាយមានជ័យ​) ៖ នា​រសៀល​ថ្ងៃ​ទី ០៤ ខែកក្កដា ឆ្នាំ​២០២៣​នេះ ឯកឧត្តម បណ្ឌិត សេរី កុសល អ្នកតំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យអភិសេកព្រះពុទ្ធរូប​អង្គ​ធំ ក្នុង​ទី​អារាម​វត្ត​មុនី​សាគរ (​ហៅ​វត្ត​រហាល​) ដែល​ស្ថិតនៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងនោះ លោក​បណ្ឌិត ឈឹម វាសនា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគមយុវជន​ទិស​អាគ្នេយ៍ និង​មាន​វត្តមាន​ឯកឧត្តម លោកជំទាវ ដែល​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ជាច្រើន​រូប​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។​

​ដោយឡែក មានការ​និមន្ត និង​អញ្ជើញ​ចូលរួម ព្រះសង្ឃ តាជី យាយជី សិស្សានុសិស្ស សមាជិក សមាជិកា​សមាគម បងប្អូន​ប្រជាពលរដ្ឋ មហា​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ប្រមាណ​ជាង​៥០០​អង្គ​/​នាក់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ធ្វើ​ឲ្យ​ពិធី​នេះ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​មាន​ការអបអរសាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ភាពកក់ក្តៅ​យ៉ាង​ក្រៃលែង ឯកឧត្តម បណ្ឌិត សេរី កុសល បាន​លើកឡើង​ថា​ទាំងអស់នេះ កើតចេញ​ឡើង​បាន​ដោយសារ​តែ​ប្រទេសជាតិ​មាន​សុខសន្តិភាព ទើប​មាន​ការអភិវឌ្ឍ​សព្វ​គ្រប់បែបយ៉ាង​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​លោក​បាន​លះបង់​យក​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ប្តូរ​យក​សុខសន្តិភាព​មួយ​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ។​

​ជា​ចុងបញ្ចប់ ឯកឧត្តម បណ្ឌិត សេរី កុសល បានធ្វើការ​អំពាវ​នា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា នា​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com