ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

លោក​អនុបណ្ឌិត ឌី​ម សុខុន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​កូនឈើ​ចំនួន​១០០​ដើម យក​ទៅ​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត មណី​រង្សី ស្ថិតនៅ​ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​..!

លោក​អនុបណ្ឌិត ឌី​ម សុខុន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​កូនឈើ​ចំនួន​១០០​ដើម យក​ទៅ​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត មណី​រង្សី ស្ថិតនៅ​ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​..!

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៣ ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ លោក​អនុបណ្ឌិត ឌី​ម​សុខុន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​គណបក្ស​មូលដ្ឋាន​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ព្រមទាំង លោក​អនុបណ្ឌិត ឃីម រដ្ឋា លោក​អនុបណ្ឌិត ពុំ តារា លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹង​លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ គេហទំព័រ (​ស៊ី​អិន​ធី ហ​ត​ញូយ៍​) បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​កូនឈើ​ចំនួន ១០០​ដើម ក្នុងនោះ​កូន​ឈើ​ក្រញូង​ចំនួន​៧០​ដើម និង​កូនឈើ​ធ្នង់​ចំនួន​៣០​ដើម ដឹក​តាម​រថយន្ត​យក​ទៅ​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត មណី​រង្សី ព្រះនាម​ព្រះ​វិន័យ​សរ​មុនី អោក មុនី​វិន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​រុក្ខ​ទិវា​០៩ កក្កដា នៅ​វត្ត​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២៣ ស្អែក​នេះ​។​

​នា​ឱកាស​នោះ ព្រះគ្រូ​ចៅអធិការ វត្ត​មណី​រង្សី ព្រះនាម​ព្រះ​វិន័យ​សរ​មុនី អោក មុនី​វិន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុម​យុវជន សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ដែរ​មាន​លោក​អនុបណ្ឌិត ឌី​ម សុខុន លោក​អនុបណ្ឌិត ឃីម រដ្ឋា លោក​អនុបណ្ឌិត ពុំ តារា លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹង​លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ គេហទំព័រ (​ស៊ី​អិន​ធី ហ​ត​ញូយ៍​) ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​កូន​ឈើ​និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដឹកនាំ​កូនឈើ​យកមក​ប្រគេន​ព្រះសង្ឃ​ដល់​វត្ត ព្រះគ្រូ​ចៅអធិការ​វត្ត មណី​រង្សី សូម​ជូនពរ បង​ទាំងអស់គ្នា ជួបប្រទះ​នូវ​ពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខ ពល កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com