ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ត្រូវបាន​លើក​បន្ថែម​នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ត្រូវបាន​លើក​បន្ថែម​នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត​ស្ទឹងត្រែង​៖ កាលពី​ថ្ងៃ​អង្គារ​០៣​កើត ខែ​បឋម​សា​ឍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​ស័ក ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣​នេះ លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឌឹ​ម សុខុន លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង ការផ្សាយ​គេហទំព័រ (​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​) ដែល​ជា​ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បាន​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង ទៅ​លើ​ក​បន្ថែម​នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​ការលើក​ផ្ទាំង​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ្វឿ​ន ជឿន មេឃុំ​ស្រែគរ នឹង​លោក សាយ ថង នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែគរ និង​សមាជិក សមាជិកា ក្រុមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ថែមទៀត​ផង​។​

​នៅក្នុង​ឱកាស​នោះ លោក អនុបណ្ឌិត ឌឹ​ម សុខុន មានប្រសាសន៍​ការលើក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤​ផ្ទាំង​នេះ លោក​យល់ឃើញថា​÷ គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស​បាន​ល្អ​រីកចំរើន​គ្រប់​វិស័យ មិន​ថា​ទីក្រុង​ឬ​ជនបទ មាន​ផ្លូវ​ល្អ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ សំបូរ​សប្បាយ ដូច​ប្រសាសន៍​សម្តេច ទីណា​ក៏​មាន​ការអភិវឌ្ឍន៍​ដែរ​។ ចឹង​ហើយ​បាន​លោក​ស្រលាញ់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ហើយ​ទើប ធ្វើ​ការកៀងគរ​ប្រមូល​ថវិកា ចូលរួម​ពី​លោក​អនុបណ្ឌិត ហ៊ុន ពិសិដ្ឋ លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ​គេហទំព័រ​(​សុ​ខេង ស៊ី​អិន​ធី ហ​ត​ញូយ៍​)​យក​មក​លើក នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​លោក​មេភូមិ មេឃុំ​ដឹកនាំ​បាន​ល្អ​។​

​ចំណែក​លោក ហ្វឿ​ន ជឿន មេឃុំ​ស្រែគរ លើកឡើងថា លោក​មានចិត្ត​ត្រេកអរ​ខ្លាំង​ណាស់​នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមការងារ​យុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​បាន​យក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ធំ​មក​លើក​នៅ​ទីនេះ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​មាន​ការអភិវឌ្ឍន៍ រីកចំរើន​គ្រប់​វិស័យ ហើយ​លោក​បេ្ត​ជ្ញា​ថា​គាំទ្រ​១០០%​។​

​ជា​ចុងក្រោយ​លោក ហ្វឿ​ន ជឿន មេឃុំ​ស្រែគរ បាន​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុមការងារ ដែល​បាន​នាំយក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា មក​លើក​នៅក្នុង​ឃុំ​របស់​លោក ហើយ​លោក​សូម​ជូនពរ​ដល់​ក្រុមការងារ សូម​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ សូមឲ្យ​ជួប​ប្រទះ​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន​និង​ប្រកប​មុខរបរ​ទទួលទាន​ឲ្យបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com