ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈ​កម្ម​ធិ​ការកណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បាន​ណែនាំ​ដល់​ប្រធាន​គណបក្ស​មូលដ្ឋាន ក៏​ដូចជា​ក្រុម​ការងារ​ស្នូល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការចិញ្ចឹម​ចលនា​សមាជិក​បក្ស និង​ការជួយ​សម្របសម្រួល​ដល់​សមាជិក​បក្សរា​ល់​ពេល​ពួកគាត់​មាន​តម្រូវការ ឬ​មាន​សំណូមពរ និង​ជួប​បញ្ហា​ផ្សេងៗ ជាពិសេស​គឺ​ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​ការផ្ដល់​-​ទទួល​សេវា​សាធារណៈ ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ។ ការ​ថ្លែង​បែបនេះ​ក្នុង​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី ក្នុង​ក្រុង​កំពង់ចាម និង​អតីត​សកម្មជន​មកពី​គណបក្សនយោបាយ​នានា ក្នុង​ខេត្ត​កំពង់ចាម សរុប​ចំនួន​១៤០៩​នាក់ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ការកសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន គឺជា​ការងារ​ដ៏​សំខាន់ ដែល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការធ្វើ​អំពើ​ល្អ​ដល់​សមាជិក​បក្ស​របស់​ខ្លួន រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​។ ពីព្រោះថា ប្រជាពលរដ្ឋ​ខ្លះ ទោះបី​មិន​បាន​ចូល​ជា​សមាជិក​បក្ស​ប្រជាជន ប៉ុន្តែ​មិនមែន​បានន័យថា ពួកគាត់​មិន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដូច្នេះ​មន្ត្រី​បក្ស​មូលដ្ឋាន ក៏​ត្រូវ​ធ្វើ​អំពើ​ល្អ​ដាក់​ពួកគាត់​ដូចគ្នា ។​
​ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត បាន​បន្តថា គណបក្ស​មូលដ្ឋាន ក៏​ត្រូវ​ត្រៀម​ឃោសនិក ដើម្បី​បកស្រាយ អំពី​គោល​នយោបាយ​គណបក្ស ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាពលរដ្ឋ នៅតាម​ទីប្រជុំជន​នានា ហើយ​ក៏​ដើម្បី​វាយបក​ទៅកាន់​មជ្ឈដ្ឋាន​ដែល​វាយប្រហារ​មក​លើគ​ណ​បក្ស​ប្រជាជន​កម្ពុជា​វិញ​ដែរ ។​
​ឯកឧត្តម អ៊ុន ចាន់​ដា បានបញ្ជាក់​ថា រាល់​សកម្មភាព​បក្ស​ទាំងអស់ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី ដើម្បី​ផលប្រយោជន៍​គណបក្ស និង​ប្រជាជន ដើម្បី​កសាង​កម្លាំង​ឱ្យ​កាន់តែ​មុតមាំ​ក្នុង​ការ​ប្រជែង​យក​ជ័យជម្នះ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដែល​នឹង​ឈាន​មកដល់ នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ។​

​ជាមួយគ្នា​នោះ តំណាង​សមាជិក​ថ្មី បាន​ឡើង​ធ្វើ​សច្ចាប្រណិធាន ប្តេជ្ញា ស្មោះត្រង់ ជឿជាក់ លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​មួយជីវិត និង​គោរព អនុវត្ត​តាម​គោលការណ៍ គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​រៀងរហូត​ដោយ​ឥត​ងាករេ ព្រមទាំង​ប្រមែរ​ប្រមូល​គៀគរ​កម្លាំង នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ នាពេលខាងមុខ ពិសេស​ប្ដេជ្ញា​គាំទ្រ បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​នេះ និង អាណត្តិ​បន្តបន្ទាប់ និង​ប្តេជ្ញា​គាំទ្រ​បេក្ខភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ពេល អនាគត ។​

​គួរបញ្ជាក់​ថា ពិធី​បញ្ចូល​សមាជិក​ថ្មី​នេះ គឺ​មាន​យុវជន​គ្រប់​អាយុ​បោះឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក្នុង​ក្រុង​កំពង់ចាម ចំនួន ១៣០៣​នាក់ និង​អតីត​សកម្មជន​មកពី​គណបក្សនយោបាយ​នានា ក្នុង​ខេត្ត​កំពង់ចាម ចំនួន ១០៦​នាក់ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com