ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ក្រោយ​យំសោក​បោក​ខ្លួន ដោយសារ​ប្រពន្ធ​មាន​ប្រុស​ថ្មី អធិរាជ មហា​សាច់ បាន​លេបថ្នាំ​សម្លា​.​ប់​ខ្លួន​!

ក្រោយ​យំសោក​បោក​ខ្លួន ដោយសារ​ប្រពន្ធ​មាន​ប្រុស​ថ្មី អធិរាជ មហា​សាច់ បាន​លេបថ្នាំ​សម្លា​.​ប់​ខ្លួន​!

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​ភ្នំពេញ​)៖ អ្នកសារព័ត៌មាន​ម្នាក់ ដែល​តែងតែ​ធ្វើការ​ឡាយ​ផ្ទាល់​..! និង​មាន រហ្សនាម​«​អធិរាជ មហា​សាច់​»​បាន​លេបថ្នាំ​សម្លា​.​ប់​ខ្លួន កាលពី​យប់​ទី​០១.០៦.២០២៣​។​
​នេះ​បើ​យោង​តាម​គណនី​Facebook អធិរាជ មហា​សាច់ បង្ហោះ​នៅ​ថ្ងៃទី​០២.០៦.២០២៣​។​

​ជន​អត្តឃាត​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ហ៊​ត ប៉ូ រហ្សនាម​«​អធិរាជ មហា​សាច់​»​មាន​ស្រុកកំណើត នៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​.​មុខរបរ​សារព័ត៌មាន​«​អន​ឡាញ​»​អតីត​កងកម្លាំង​អង្គរក្ស ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ សម្រេច​បណ្ដេញចេញ​ពី ក្រប​ខណ្ឌ​ក្រសួង​ការពារជាតិ កាលពី​ឆ្នាំ​២០២២​កន្លងទៅ​..!​។​

​ជុំវិញ​ការ​លេបថ្នាំ សម្លា​.​ប់​ខ្លួន​នេះដែរ កាល​ពី​ម្សិលមិញ​លោក ហ៊​ត ប៉ូ បាន​ឡាយ​ផ្ទាល់​.​និង​យំសោក​បោក​ខ្លួន សម្ដែង​ការឈឺចាប់​ជាខ្លាំង​..!​។​
​ដោយ​អះអាងថាៈ ប្រពន្ធ​ខ្លួន​លួច​មាន​ប្រុស រត់​តាម​ប្រុស ទុក​រូប​លោក​ចោល ខណៈ​លោក គ្មាន​សល់​អ្វី​ក្រៅ​ពី​ប្រពន្ធ​ម្នាក់​នឹង​ទៀត​ទេ​..!​។​

​ក្នុងនោះ​សព ហ៊​ត ប៉ូ បាន​រៀបរាប់ថាៈ ម្ដេច​ក៏​ជីវិត លោក​ជួប​តែ​រឿង និង​បញ្ហា​គ្មាន​ឈប់ឈរ​បែបនេះ​..?​។​
​ពោល​គឺៈ ប្រពន្ធ​មុន​ក៏​ស្លាប់​.​កូន​ក៏​ស្លាប់​.​ការងារ​ក៏​ត្រូវ​គេ​ដក​ចោល​.​រីឯ​រថយន្ត​និង​ទ្រព្យសម្បត្តិ ក៏​ត្រូវ​គេ​រឹបអូស​.! ។​
​លុះ​ឥឡូវ​ប្រពន្ធ​ក្រោយ​របស់​លោក ក៏​មាន​ប្រុស​ថ្មី​ចោល​រូប​លោក​ទៀត​! អញ្ចឹង​តើ​ឱ្យ​លោក ទទួលយក​ម្ដេច​និង​បាន​?​សព ហ៊​ត ប៉ូ បញ្ជាក់ថាៈ​”​លោក​មិន​រស់​ទេ​ដើម្បី​បញ្ចប់​បញ្ហា​”​។​

​បន្ទាប់​ពី​សម្ដែង​ការឈឺចាប់​តាម​បណ្ដាញ​សង្គម ហ្វេ​សប៊ុក​បែបនេះ នៅ​ព្រឹក​ព្រលឹម​ទី​០២.០៦.២០២៣​។​
​ប្អូនស្រី​របស់​សព ហ៊​ត ប៉ូ បាន​បង្ហោះ​ហ្វេ​សប៊ុក អម​ដោយ​រូប​សព និង​សារ​ចូលរួម​រំលែក​ទុក្ខ​បងប្រុស ហើយ​អះអាងថាៈ រហ្សនាម​«​អធិរាជ មហា​សាច់​»​ពិតជា​បាន​លេបថ្នាំ​សម្លាប់ខ្លួន​ប្រាកដ​មែន ខណៈ​សាកសព ត្រូវបាន​ដឹក​ពី​ភ្នំពេញ យក​ទៅ​កាន់​ស្រុកកំណើត​ហើយ​។​

​បច្ចុប្បន្នៈសព​«​អធិរាជ មហា​សាច់​»​ត្រូវបាន​ធ្វើ​បុណ្យ នៅ​ស្រុកកំណើត ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com