ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច បាន​បង្កលក្ខណៈ​អោយ​ក្រសួង​បរិស្ថាន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​

សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច បាន​បង្កលក្ខណៈ​អោយ​ក្រសួង​បរិស្ថាន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅក្នុង​ឱកាស​ប​ឋ​កថា​ស្តីពី​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​កម្ពុជា ជូន​ថ្នាក់ដឹកនាំ មន្ត្រី និង​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល និង​បច្ចេកទេស​អក្សរ​សម្ងាត់​នៅ​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា វៀតណាម ចំនួន ២៣៧​នាក់ ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ​២០២៣ ។​

​ឯកឧត្តម​បាន​បន្តថា កត្តា​សុខសន្តិភាព បានធ្វើអោយ​ប្រជាជន​កម្ពុជា​ងាក​ចេញពី​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ធនធាន​ធម្មជាតិ មក​ប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី លក្ខណៈ​គ្រួសារ មក​ជា​ឧស្សាហកម្ម​ពឹង​លើ​គ្រឿងចក្រ និង​បញ្ញា​សិប្ប​និមិត្ត ហើយ​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​វិជ្ជមាន និង​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​។

​ឯកឧត្តម​បន្តថា សច្ចធម៌​ប្រវត្តិសាស្ត្រ និង​ដំណើរ​កម្ពុជា គឺជា​គ្រឹះ​ដែល​យើងទាំងអស់គ្នា​ក្នុងនាម​ជា​កូន​ខ្មែរ ជា​មន្ត្រីរាជការ​ស៊ីវិល ជា​នគរបាល និង​ជា​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវ​យល់​អោយ​ច្បាស់​ថា យើង​ចេញពី​សមុទ្រ​ឈាម គំនរ​ឆ្អឹង និង​ផេះផង់​នៃ​សង្គ្រាម ដោយសារ «​គោលនយោបាយ ឈ្នះ​-​ឈ្នះ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ស្ថិរភាព​នយោបាយ និង​ការឯកភាព​ជាតិ​ពេញលេញ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រហែល​៥០០​ឆ្នាំ​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ របស់​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​ការបើក​ទំព័រ​សករាជ​ថ្មី ជា​សង្គម​ស៊ីវិល័យ រដ្ឋ​រឹងមាំ រស់​រវើក ប្រជាជន​មាន​សមត្ថភាព មាន​ការរំពឹងទុក​ខ្ពស់​ជាង​មុន ចង់បាន​បរិស្ថាន​ស្អាត និង​បៃតង​។ ក្រសួង​បរិស្ថាន ក្នុងនាម​ជា​សេនាធិការ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​បរិស្ថាន មាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ សម្បត្តិ​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ក្រសួង​បរិស្ថាន មាន​វិស័យ​សំខាន់​ចំនួន​៥
១-​អគ្គនាយកដ្ឋាន​គោលនយោបាយ​: ជា​អ្នក​គូសវាស​គោលនយោបាយ​វិស័យ​បរិស្ថាន​អោយស្រប​ទៅ​នឹង កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​របស់​រាជ​រដ្ឋា​បាល​ភិបាល​ដើម្បី​រួមចំណែក ដល់​ការសម្រេចចិត្ត​អោយបាន​ត្រឹមត្រូវ
២-​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ :​ជា​អ្នកគាំទ្រ​ដល់​ដំណើរ​ការប្រព្រឹត្តិ​របស់​ក្រសួង កសាង​រដ្ឋបាល​ទំនើប ធានា​នូវ​ការសម្របសម្រួល​សម្ភារៈ​បច្ចេកទេស មធ្យោបាយ​ធ្វើដំណើរ ដល់​អគ្គនាយកដ្ឋាន​ផ្សេងៗ​
៣-​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋានៈ ជា​អ្នក​លើក​កម្ពស់​ជីវភាព​សហគមន៍ តាមរយៈ​ការផ្តល់​ពូជ​សត្វ ពូជ​បន្លែ និង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេជោ «​នាំចេញ​នៅនឹងកន្លែង​»
​ជម្រុញ​អេកូ​ទេសចរណ៍​ក្នុង​សហគមន៍ «​លំនឹង​ប្រពន្ធ័​អេកូឡូស៊ី និង​ជួយ​ចិញ្ចឹមជីវិត​ប្រជាជន​យើង​ប្រកបដោយ​ចីរភាព​»
៤-​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ :​ជម្រុញ​ការងារ​កណត់​ព្រំ​ដី ចុះបញ្ជី និង​បោះបង្គោល​ដី​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ​
៥-​អគ្គនាយក​នាយកដ្ឋាន​គាំពារ​បរិស្ថាន​: ពិនិត្យ​គុណភាព​ទឹក ដី ខ្យល់ និង ការងារ​សំរាម ដោយ​ធ្វើការ​ជិត​សិទ្ធ ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​កំណត់​សេវា​ប្រមូល មធ្យោបាយ​ដឹកជញ្ជូន ការគ្រប់គ្រង​ប្រពន្ធ័​ប្រមូល​សំរាម ទីលាន​ទុកដាក់​សំរាម បង្កលក្ខណៈ​ងាយស្រួល​ជាមួយ ម្ចាស់​អាជីវកម្ម ម្ចាស់​សិប្បកម្ម​កែច្នៃ​សំនល់​គ្រប់​ប្រភេទ និង​បងប្អូន​អេតចាយ ធ្វើ​យ៉ាងណា​កាត់បន្ថយ​សំនល់​អោយបាន​ជា​អតិប្បរមា
៦-​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ផ្សព្វផ្សាយ​ឃោសនាអប់រំ លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ និង​ជម្រុញ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន តាមរយៈ​រូបភាព និង វីដេអូ ស្អាត «​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​» និង «​ស្រលាញ់​ជាតិ​ស្គាល់​ទឹកដី​»​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការដឹងគុណ​និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ ពិសេស​នគរបាលជាតិ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ប្រកប​ដោយ​វីរភាព​អង់អាច​ក្លាហាន​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួមគ្នា និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ជា​បង្អែក​យ៉ាងរឹងមាំ​ក្នុង​ការរក្សា​ឱ្យបាន​នូវ​ឯករាជ្យ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយរ​បស់​សង្គមជាតិ ជាពិសេស​ការរៀបចំ​ព្រឹត្តិការ​ជាតិ​ធំៗ​ដូចជា​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​, ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​, ការរៀបចំ​ព្រឹត្តិការណ៍ ASEAN Games និង ASEAN Para Games , និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ខាងមុខ និង​ក៏​ដូចជា​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​បុព្វហេតុ​ការពារ​ធនធាន​ធម្មជាតិ សម្រាប់​បម្រើ​ឱ្យ​ឧត្តមប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com