ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទីម័​រខាង​កើត​

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទីម័​រខាង​កើត​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នៅ​រសៀល ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ បន្ទាប់​ពី​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ហើយ​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ទទួល​ជួបពិភាក្សា​ការងា​បន្ត​ទៀត​ជាមួយ ឯកឧត្តម ថូ​រ ម៉ា​តាន់ រួ​ក (Taur Matan Ruak) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទីម័​រខាង​កើត ក្នុងឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្រុង​ឡា​ប៊ូ​ន​បាចូ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី ទីម័​រខាង​កើត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ជួយ​ជ្រុំ​ជ្រែង​កិច្ច​ការងារ​យ៉ាង​ច្រើន ពី​ដើម​រៀងមក ដើម្បី​ឲ្យ​សមាគម​អាស៊ាន​ទទួល​យក​ទីម័​រខាង​កើត​ជា​សមាជិក​ទី​១១ ជាមួយ​គ្រួសារ​អាស៊ាន​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទីម័​រខាង​កើត ក៏​បាន​ជំរាប​សម្តេច​តេ​ជោថា វត្តមាន​របស់​ទីម័​រខាង​កើត​មក​កាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ គឺ​មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការជួយ​ជ្រោមជ្រែង​របស់​សម្ដេច​តេជោ ហ៊ុន សែន នោះទេ ។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ទីម័​រខាង​កើត បាន​ជំរាប​សម្តេច​ថា ការអញ្ជើញ​របស់​ទីម័​រឡេ​ស្ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឯ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ គឺជា​លើក​ទី​មួយ នៃ​ប្រវត្តិសាស្ត្រ​ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​ជ្រោមជ្រែង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​របស់​សម្តេច​ចង់​ឲ្យ​ទីម័​រខាង​កើត ចូល​ជា​សមាជិក​ពេញសិទ្ធិ​តែ​ម្តង​នៅ​អាស៊ាន ។ អំពី​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​ទីម័​រខាង​កើត សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​ចង់​ឲ្យ​ទីម័​រមាន​សន្តិសុខ​ស្បៀង​។ សម្តេច​បន្តថា សម្តេច​មាន​បំណង​ចង់ឲ្យ​អ្នកវិនិយោគ​របស់​ទី​ម័រ​ខាងកើត មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​រោងចក្រ​កិនស្រូវ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទី​ម័រ ដោយឡែក​កន្ទក់​សម្រាប់​ផលិត​ជា​ចំណី​សត្វ​។ សម្តេច​បាន​បញ្ជាក់បន្ថែម​ថា ប្រសិនបើ​ប្រទេស​ទី​ម័រឯក​ភាព កម្ពុជា​នឹង​បញ្ជូន​អ្នកជំនាញ​ផ្នែក​កសិកម្ម​ទៅ​សិក្សា​ដី​នៅ​ឯ​ប្រទេស​ទីម័​រខាង​កើត ថា​តើ​ស្ថានភាព​ដី​នៅ​ទី​នោះ​អាច​ដាំ​ដុះ​ទៅលើ​ដំណាំ​អ្វី​បាន​ផល​ច្រើន​។​

​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ទី​ម៉​រខាង​កើត បាន​ទទួលយក​នូវ​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ស្បៀង​នេះ ដើម្បី​ឲ្យមាន​ការអភិវឌ្ឍ​វិស័យក​សិកម្ម​ដោយ​ខ្លួនឯង និង​មាន​សន្តិសុខ​ស្បៀង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com