ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

រថយ​ន្ត​ជាច្រើន​គ្រឿង​ដឹក​ជញ្ជូន​ធ្យូង​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ឆ្លង​ចូល​ទៅ​កាន់​ទឹកដី​ប្រទេស​វៀតណាម​ដោយ​សេរី ដោយ​គ្មាន​ការរំខាន​និង​ទប់ស្កាត់​ពី​មន្ត្រី​ពាក់ព័ន្ធ​..!

រថយ​ន្ត​ជាច្រើន​គ្រឿង​ដឹក​ជញ្ជូន​ធ្យូង​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ឆ្លង​ចូល​ទៅ​កាន់​ទឹកដី​ប្រទេស​វៀតណាម​ដោយ​សេរី ដោយ​គ្មាន​ការរំខាន​និង​ទប់ស្កាត់​ពី​មន្ត្រី​ពាក់ព័ន្ធ​..!

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្ត​ព្រៃវែង ៖ មហាជន​កត់សម្គាល់ឃើញ​ថា​ចាប់ពី ថ្ងៃទី ១ ខែ មេសា​ឆ្នាំ ២០២៣​មកដល់​ថ្ងៃ​ទី ៥ ខែ​មេសា ២០២៣ ឈ្មោះ លោក ចាន់ រស្មី មេ​ឈ្មួញ​ជើង​ខ្លាំង​ខាង​រត់​ការដឹកជញ្ជូន​ធ្យូង​ខុសច្បាប់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ចូល​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ យក​លុយ​ក្នុង​មួយ​ឡាន​កែច្នៃ​សាំ​យ៉ុង​1​លាន 20 ម៉ឺន​រៀល​ទៅ 2 លាន​រៀល​ក្នុង​មួយ​ឡាន​ដើម្បី​ដោះស្រាយ​ថ្នាក់លើ​?​។​

​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​មេ​ឈ្មួញ​ដ៍ស​កម្ម​ឈ្មោះ ចាន់​រស្មី សម្រុក​ដឹកជញ្ជូន​ធ្យូង​ចេញពី​ខេត្ត​នាៗ​យក​មក​ស្តុប​ទុក​នៅ ភូមិ​ត្រពាំង​ចក ឃុំ​អ​ញ្ចើម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រួច​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​មុឺន​ជ័យ នៅពេល​យប់​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ណា ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​ចំណែក លោក រត្ន័ ចាន់ណា មេ​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ មិនទាន់មាន​ចំណាត់ការ​បង្ក្រាប​នៅឡើយ​ទេ ជាពិសេស​កម្លាំង​អាវុធហត្ថ​លើក​ផ្ទៃ​ប្រទេស លោក លី​បុក​សិដ្ធ មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ពាន់​តាម​ដងផ្លូវ និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ដែល​ឈ្មួញ ដ៍ស​កម្ម​កំពុង​ឱ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែច្នៃ និង​រថយន្ត​កែច្នៃ​ជាច្រើន​ប្រភេទ​ទៀត​ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ប្រទេស​វៀតណាម ក្នុង​មួយ​យប់ៗ ជាច្រើន​គ្រឿង ជាពិសេស​លោក អ៊ុំ ប៉ូ​លក្ខណ៍ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ និង​លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​អាណាធិបតេយ្យ​ជា​រៀងរាល់​យប់​។​

​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ប្រទេស​វៀតណាម​បានឲ្យដឹងថា ពួកគេ​ឱ្យ​មេ​ឈ្មួញ​ឈ្មោះ ចាន់ រស្មី ជា​អ្នក​រត់ការ​ក្នុង​១​ឡាន​កែច្នៃ​សាំ​យ៉ុង​ចំនួន 1​លាន​20 ម៉ឺន​រៀល​ទៅ 2 លាន​រៀល ដើម្បី​បើកផ្លូវ​ជាមុន ទើប​អាច​ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ ដោយ​រលូន​មិន​ប្រឈម​នឹង​ការបង្ក្រាប​ហើយ​នៅសល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ​។ សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ តែង​កើត​ឡើង​ចាប់ពី​វេលា​ម៉ោង​11​រំលង​អាធ្រា​ត្រដល់​ម៉ោង​7​ព្រឹក ហើយ​ទាល់តែ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ដងផ្លូវ ក៏ដូចជា​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​ទេ​នោះ​គ្មាន​ឈ្មួញ​ណា​អាច​ចៀសផុត​ពី​ការបង្ក្រាប​ឡើយ​។​

​បើ​តាម​ប្រភព​សម្តី​ពី​មន្ត្រី​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឲ្យដឹង​ទៀតថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក អ៊ុំ វ​លក្ខណ៍ ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ និង​លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ម៉ឺន​ជ័យ ព្រមទាំង​ប្រធាន​ការិយាល័យ​គយ​ច្រក​ម៉ឺន​ជ័យ គឺ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ចេញ​ទៅ​ប្រទេស​វៀតណាម មិនអាច​កើត​ឡើង​បានឡើយ​។​
​ឯកឧត្តម ជា សុ​មេធី នៃ​អភិបាលខេត្ត​ព្រៃវែង និង ឯកឧត្តម ជាម សោភ័ណ នៃ​អភិបាលខេត្ត ត្បូងឃ្មុំ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ ហើយ​សូម​គួរ​មាន​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដោយហេតុ​ថា​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ គិតតែ​រឿង​ប្រមូល​លុយ​ពុំ​មាន​ការទប់ស្កាត់​ហើយ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ធ្យូង​ទៅ​ប្រទេស​វៀតណាម យ៉ាងគំហុក​ជា​ចុង​ក្រោយ​មហាជន​សំណូមពរ​ទៅ​ដល់​ឯកឧត្តម​អភិបាលខេត្ត សូមមេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​កា​ដឹកជញ្ជូន​ធ្យូង​ដោយ​អាណាធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​ផង​ទាន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com