ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ CAPDI

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ CAPDI

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​

​ឯកឧត្តម Jusuf Kalla អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​វិហារ​ឥស្លាម​ឥណ្ឌូនេស៊ី​។

​ក្នុងជំនួប​នោះ ឯកឧត្តម Jusuf Kalla បាន​សម្ដែង​នូវ​ការគោរព​ជូន​ដល់​សម្ដេច​តេជោ​ចំពោះ​ការដឹ​ក​នាំ​ដ៏​ឈ្លាសវៃ​ដែល​បាន​នាំ​កម្ពុជា​មក​នូវ​សុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំមក​នូវ​សុខដុម​ប​នីយកម្ម​រវាង​សាសនា​។​

​ឯកឧត្តម​Jusuf Kalla បានបញ្ជាក់​គោរព​ជូន​សម្ដេច​តេ​ជោថា ឯកឧត្តម​បាន​នាំ​សាសនិក​អ៊ីស្លាម​មក​កម្ពុជា​ចំនួន​ជាង​១០០​នាក់ មក​ចូលរួម​ស្រាយ​បួស ហើយ​អ្វី​ដែល​ឯកឧត្តម​បាន​ឃើញ​កាល​ពី​ម្សិលមិញ​គឺជា​សុខដុមភាព​និង​សាមគ្គីភាព​យ៉ាង​ល្អ​បំផុត​រវាង​សាសនា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ដែល​បាន​ដឹកនាំ​សាសនិក​អ៊ីស្លាម​មក​ចូលរួម​ស្រាយ​បួស​នៅ​កម្ពុជា​។​សម្ដេច​តេជោ បាន​ជម្រាបជូន​ឯកឧត្តម​ថា កម្ពុជា​រៀបចំ​កម្មវិធី​ស្រាយ​បួស​នេះ ជា​រៀងរាល់ឆ្នាំ​ហើយ​សាសនា​នៅ​កម្ពុជា​គឺ​មាន​សុខដុមភាព​ណាស់​ទាំង​រវាង​សាសនា​ឥស្លាម សាសនា​គ្រិស្ត និង​សាសនាព្រះពុទ្ធ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com