ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​លោក Jake Brunner នាយក​ទទួលបន្ទុក​អនុ​តំបន់​មេគង្គ​ក្រោម នៃ​អង្គការ IUCN និង​លោកស្រី Lucy Deram ប្រធាន​អង្គភាព​ដៃគូ​យុទ្ធសាស្ត្រ នៃ​អង្គការ IUCN ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​លោក Jake Brunner នាយក​ទទួលបន្ទុក​អនុ​តំបន់​មេគង្គ​ក្រោម នៃ​អង្គការ IUCN និង​លោកស្រី Lucy Deram ប្រធាន​អង្គភាព​ដៃគូ​យុទ្ធសាស្ត្រ នៃ​អង្គការ IUCN ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣​។ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ ប្រតិភូ​អង្គការ IUCN បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​នូវ​អាទិភាព​ការងារ​ថ្មីៗ​របស់​អង្គការ រួម​មាន​គម្រោង​ការពា​រ​និង​ស្ដារ​ទឹក​ក្រោម​ដី​នៅក្នុង​អនុ​តំបន់​មេគង្គ គម្រោង​អភិរក្ស​និង​ជំរុញ​អេកូ​ទេសចរណ៍​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​គម្រោង​អនុវត្ត​ក្រប​ខណ្ឌ​អនុសញ្ញា​ស្ដីពី​ជីវៈចម្រុះ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រតិភូ​អង្គការ IUCN ថា ដោយសារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច កម្ពុជា​មាន​ឱកាស​ច្រើន​ជាង​មុន​ក្នុង​កិច្ច​ការងារ​បរិស្ថាន ហើយ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​គឺជា​ចំណុច​យុទ្ធសាស្ត្រ សម្រាប់​ការការពារ​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា អាទិភាព​ការងារ​របស់​អង្គការ IUCN គឺ​ពិតជា​មាន​ភាពស៊ីសង្វាក់​គ្នា​ជាមួយ​អាទិភាព​ជា​យុទ្ធសាស្ត្រ​បស់​ក្រសួងបរិស្ថាន ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​បរិស្ថាន និង​អង្គការ IUCN នឹង​ត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​អាទិភាព​ទាំង​នេះ​។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com