ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​

​រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន និង​ធនធានធម្មជាតិ ។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ថ្លែង​ដូចនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៧ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង​ដើម្បី​បច្ចុប្បន្ន និង​អនាគត​» ដែល​ប្រារព្ធ​នៅ​ខេត្ត​កំពង់ធំ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែ​មីនា ឆ្នាំ​២០២៣​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ ជនរួមជាតិ និង​វិស័យ​ឯកជន ចូលរួម​ឱ្យបាន​ផុសផុល​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ ធ្វើឱ្យ​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ ប្រកបដោយ​ជោគជ័យ និង​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន ដែល​កត្តា​ចម្បង​មិន​អាច​ខ្វះ​បាន ក្នុង​ការថែរក្សា​តំបន់​តាម​ដង​ទន្លេ​ឱ្យ​ស្រស់ស្អាត យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ជាមួយគ្នានេះ សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​ធនធាន ធម្មជាតិ ដោយ​ឈរ​លើ​គោលការណ៍ «​ការអភិវឌ្ឍ​បម្រើឱ្យ​ការ​-​អភិរក្ស រីឯ​ការអភិរក្ស​បម្រើ​ឱ្យ​ការអភិវឌ្ឍ​» ដោយ​ត្រូវ​រួមគ្នា «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ដើម្បី​ឱ្យ​តំបន់​តាម​ដង​ទន្លេ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com