ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ វេទិកា​សហព័ន្ធ​សហគ្រិន​កម្ពុជា ២០២៣​នេះ គឺជា​វេទិកា​សហគ្រិន​ដំបូង និង​ធំជាងគេ​នៅ​កម្ពុជា​

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ វេទិកា​សហព័ន្ធ​សហគ្រិន​កម្ពុជា ២០២៣​នេះ គឺជា​វេទិកា​សហគ្រិន​ដំបូង និង​ធំជាងគេ​នៅ​កម្ពុជា​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ភ្នំពេញៈ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា វេទិកា​សហព័ន្ធ​សហគ្រិន​កម្ពុជា ២០២៣​នេះ គឺជា​វេទិកា​សហគ្រិន​ដំបូង និង ធំ​ជាង​គេ​នៅ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​សហគ្រិន​ពី​គ្រប់​វិស័យ និង គ្រប់​ទំហំ​អាជីវកម្ម ដែល​បាន​ញ៉ាំង​ឱ្យ​វេទិកា​នេះ​មាន​ភាព​មហោឡារិក និង បាន​បង្ក​ជា​បរិយាកាស​អំណោយផល​សម្រាប់​ការបង្កើត និង ពង្រីក​បណ្តាញ​នៃ​ការទាក់ទង​គ្នា ក៏ដូចជា​ការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទាន​ថ្មីៗ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សហគ្រិន ក្នុង​ការជំរុញ​បន្ថែម​ដល់​អាជីវកម្ម​ដែល​កំពុង​ដំណើរការ​។ ការបញ្ជាក់​នេះ ក្នុង​វេទិកា​សហព័ន្ធ​សហគ្រិន​កម្ពុជា ២០២៣ កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CEWA), សមាគម​ម្ចាស់​អាជីវកម្ម​ជា​ដៃគូ (BNI Cambodia), សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC), សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI Cambodia), សមាគម​ទេសចរណ៍​កម្ពុជា (CATA), សមាគម​ពាណិជ្ជកម្ម និង វិនិយោគ​កម្ពុជា​-​ជប៉ុន (CJBI) និង​សមាគម​មិត្ត​យើង ដែល​បាន​ផ្តួចផ្តើម និង​សហការ​គ្នា​ក្នុង​ការរៀបចំ​វេទិកា​សហព័ន្ធ​សហគ្រិន​កម្ពុជា ២០២៣ ដ៏​សំខាន់​នេះ​ឡើង ។

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា យោង​តាម​បទពិសោធន៍​នៃ​ការផ្តល់​យោបល់​លើ​កិច្ចការ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន គឺ​តួអង្គ​ទាំងពីរ​អាច​រួម​សហការ​គ្នា ប្រកប​ដោយ​ភាព​យោគយល់ និង ការទុកចិត្ត​ខ្ពស់ ក្នុង​ការអនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ដែល​អាច​រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា បាន​ដោយ​ភាពរលូន​។ ក្នុងន័យនេះ​, ជា​ទស្សនៈ​ថ្មី​មួយ គឺ​ថា​វិស័យ​ឯកជន​អាច​មាន​ច្រកចេញចូល​តែ​មួយ និង​មាន​ភាព​ជា​តំណាង​ច្បាស់លាស់​ពី​វិស័យ ឬ ផ្នែក​នីមួយៗ ដើម្បី​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ជាពិសេស មីក្រូ​សហគ្រាស និង​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ជា​ទស្សនៈ​ផ្ទាល់ខ្លួន ដូច​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ផងដែរ​, វិស័យ​កសិកម្ម​ក៏​ជា​មូលដ្ឋាន​គាំទ្រ​មួយ​ដ៏​សំខាន់​ដល់​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​ទាំងមូល ជា​ពិសេស​ការចូលរួម​បង្កើតឱ្យមាន​សេដ្ឋកិច្ច​មាត្រដ្ឋាន តាមរយៈ​គំនិត​ផ្តួចផ្តើម​នៃ «​តំបន់​មួយ វិស័យ​មួយ​»​។ តាមរយៈ​ទស្សនៈ​នេះ​, ជា​ការ​ចាំបាច់​សម្រាប់​កម្ពុជា​ពិនិត្យ និង​សិក្សា​អំពី​សក្តានុពល​នៃ​តំបន់​នីមួយៗ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដើម្បី​កំណត់​អំពី​ប្រភេទ​វិស័យ​អាទិភាព និង រៀបចំ​ការលើកទឹកចិត្ត និង​វិនិយោគ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នោះ​មាន​ភាព​ទាក់ទាញ និង​សមស្រប​សម្រាប់​ការវិនិយោគ និង​ធុរកិច្ច ប្រកប​ដោយ​ផលិតភាព និង​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅលើ​ទីផ្សា​រទាំង​ក្នុងស្រុក និង អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com