ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​អ្នកធ្វើ​ដំណើរ​រិះគន់​ចំពោះ​ការកកស្ទះ​បរិវេណ​ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស បណ្តាល​មក​ពី​គ្មាន​ការរៀបចំ​អោយ​បាន​ត្រឹមត្រូវ​

​អ្នកធ្វើ​ដំណើរ​រិះគន់​ចំពោះ​ការកកស្ទះ​បរិវេណ​ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស បណ្តាល​មក​ពី​គ្មាន​ការរៀបចំ​អោយ​បាន​ត្រឹមត្រូវ​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​រាជធានី​ភ្នំពេញ​: ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស​ជា​ទីកន្លែង​ប្រមូលផ្ដុំ​សម្រាប់​អាជីវករ ពាណិជ្ជករ​ទិញ​លក់​ទំនិញ​គ្រប់​ប្រភេទ​ពិសេស​បន្លែ​និង​ផ្លែឈើ ដូច​ទីតាំង​ផ្សារ​ផ្សេងៗ​ទៀត​ក្នុង​ការបង្កើន​នូវ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ជាតិ​ក៏ដូចជា​រង្វង់​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​ដោយឡែក​បើ​និយាយ​អំពី​ចំណូល​ដែល​បានមក​ពី​អាជីវករ​តូច​និង​ធំ​ដែល​លក់​ទិញ​ទំនិញ និង​អីវ៉ាន់​គ្រប់​ប្រភេទ​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង​ខាងលើនេះ​ដើម្បី​បង់​ជូន​ដល់​ម្ចាស់​ផ្សារ​ឬ​អ្នក​គ្រប់គ្រង​ផ្សារ​គឺ​ទទួល​បាន​ចំនួន​ច្រើន​ផង​ដែរ​ដែល​គេ​អាច​វាយតម្លៃ​ក្រៅ​ប្រព័ន្ធ​គ្រប់គ្រង​គណនេយ្យភាព​។​

​ក៏ប៉ុន្តែ​សម្រាប់​អ្នកលក់ដូរ​ខ្លះ​ក៏​គាត់​មានការ​រអ៊ូរទាំ​ទៅលើ​ទីកន្លែង​មិន​បាន​ច្បាស់លាស់​ក្នុង​ការទិញ​លក់​ជា​ប្រចាំ​ផងដែរ ហើយ​ចំពោះ​រថយន្ត​ដែល​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ក៏​មក​ពពាក់ពពូន​គ្នា​ដោយ​ចត​តាម​ដងផ្លូវ​សា​ធារ​ណះ​មិន​ខុស​ពី​យក​ទីតាំង​តាមផ្លូវ​សា​ធា​រណះ​ទាំងនេះ​មក​ធ្វើជា​កម្មសិទ្ធិ​ដើម្បី​ចំណេញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយសារ​ការ​បង់​លុយ​ទៅឲ្យ​ក្រុម​អ្នកមើលការខុសត្រូវ​ដែល​មាន​សន្តិសុខ​ជាដើម​។​

​ដោយសារ​រឿង​ខាង​នេះ​បាន​បង្ក​ឲ្យមាន​បញ្ហា​ជាច្រើន​ដូចជា​ពេល​មាន​អ្នក​ជម្ងឺ​ត្រូវ​បញ្ជូន​សង្គ្រោះ​ក្នុង​មន្ទី​ពេទ្យ ក្នុងករណី​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ពិបាក​ចេញចូល និង​ការកកស្ទះ​ចរាច​រណ៍​ជា​ញឹកញាប់​សម្រាប់​អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​សា​ធារ​ណះ​មួយចំនួន​បើករថយ​ន្ត​ឬ​ម៉ូតូ​ធុញទ្រាន់​ឬ​រអ៊ូរទាំ​ទៅនឹង​ការរៀបចំ​សណ្តាប់ធ្នាប់​របស់​ប្រធាន​ផ្សារ​ដើម​គរ ឬ​ផ្សារ​នាគ​មាស​ដែល​យក​ទីតាំង​កន្លែង​បរិវេណ​ជុំវិញ​ធ្វើជា​មុខរបរ​ដើម្បី​ផលប្រយោជន៍​បុគ្គល​ដែល​ជា​ម្ចាស់​អាជីវកម្ម​។​

​ជាងនេះទៅទៀត​អាជ្ញាធរ​មូលដ្ឋាន​ហាក់ជា​មិន​ឃើញ​នៅ​រាល់​សកម្មភាព​ដ៏​រញ៉េរញ៉ៃ​និង​គ្មាន​សណ្ដាប់ធ្នាប់​ត្រង់​ចំនុច​ទីតាំង​ខាងលើ​ទាំងនោះ ឬក៏​មាន​អ្វី​បិទបាំង​ពីក្រោយ​ខ្នង​ហើយ នេះ​គឺជា​ចម្ងល់​របស់​មហាជន​ក៏ដូចជា​អ្នកធ្វើ​ដំណើរ​លើ​ដងផ្លូវ​សា​ធា​រណះ​មានការ​ងឿ​យ​ឆ្ងល់​ផងដែរ​!

​ប្រជាពលរដ្ឋ​ទូទៅ​សំណូមពរ​ដល់​រដ្ឋបាល​នៃ​ខណ្ឌ​ទួលគោក​ដែល​ដឹកនាំ​ដោយ​អភិបាល​នៃ​គ​ណះ​អភិបាល ឯកឧត្តម ជា ពិសី និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង សូម​មេត្តា​មាន​វិធានការ​និង​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​សា​ធា​រណះ​តាម​ការ​សំណូមពរ​របស់​អ្នកធ្វើ​ដំណើរ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ចៀសវាង​ការរិះគន់​ជា​សា​ធា​រណះ​ចំពោះ​ទីតាំង​បរិវេណ​ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស​។​

​សារព័ត៌មាន​របស់​យើង​និង​ធ្វើ​ការចុះផ្សាយ​ជា​បន្តបន្ទាប់​ចំពោះ​ចំណាត់ការ និង​សកម្មភាព​ទាំងអស់​របស់​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នឹង​អនុវត្ត​បន្ទាប់​ពី​ការផ្សព្វផ្សាយ​ដំណឹង​ដើម្បី​ផលប្រយោជន៍​សា​ធា​រណះ​ក្នុង​ការចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​ទិសដៅ​សុខសន្តិភាព​សុវត្ថិភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទូទៅ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com