ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

លោក ហ៊ុន ពិសិដ្ឋ ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍»សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​សារព័ត៌មាន VOD ដើម្បី លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​

លោក ហ៊ុន ពិសិដ្ឋ ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍»សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​សារព័ត៌មាន VOD ដើម្បី លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​ភ្នំពេញ​)៖ លោក ឃឹម ពិសិដ្ឋ ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍» សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី ក្រោយពេល​ដែល ថ្នាក់ដឹកនាំ​វិទ្យុ​នេះ មិនបាន​ធ្វើ​ការបង្ហាញ​ភស្តុតាង និង​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ មួលបង្កាច់ ។​

​ចំណាត់ការ​សម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD) នេះ គឺជា​ការ​កែ​ទំរង់​ដ៏​ល្អ​ប្រសើរ​បំផុត​មួយ ដើម្បី​ឲ្យ​កម្ពុជា​ទាំងមូល​រួម​គ្នា​បំបាត់ចោល​នូវ​ព័ត៌មាន​ក្លែងក្លាយ ដែល​បំពាន​អ្នកដទៃ បំភ្លៃ​ការពិត ដែល​ជា​គ្រោះថ្នាក់​បង្ក​នូវ​ភាព​ច្របូល​ច្រ​បល់ និង​ហានិភ័យ​ដល់​ស្ថេរភាព​សង្គម និង​សន្តិសុខ​ជាតិ និង​ជា​ការអនុវត្ត​ច្បាប់ និង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ។​

​សូម​ជំរាប​ថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ប្រើ​សិទ្ធិ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ស្ថាប័ន​ជាតិ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​លុប ចោល​អាជ្ញា​បណ្ណ​វិទ្យុ​វី​អូ​ឌី (VOD) និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោយ​សម្តេច​តេជោ និង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់ឱកាស​គ្រប់គ្រាន់ ដើម្បី​ថ្នាក់ដឹកនាំ​វិទ្យុ​នេះ​ធ្វើការ​បង្ហាញ​ភស្តុតាង និង​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ថា បាន​ដើរតួនាទី​ជំនួស​សម្តេច​តេជោ ហ៊ុន សែន ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់ជំនួយ​ដល់​ប្រទេស​តួ​ក​គី ដើម្បី​ជួយ​ជនរងគ្រោះ​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដែល​ការពិត​មិន​មាន​ការចុះហត្ថលេខា​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com