ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនធំៗ​៣​នៃ​ប្រទេស​ចិន​ជួប​សំដែង​ការគួរសម និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនធំៗ​៣​នៃ​ប្រទេស​ចិន​ជួប​សំដែង​ការគួរសម និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនធំៗ​ចំនួន​០៣ របស់​ប្រទេស​ចិន​ជួប​សម្ដែង​ការគួរសម និង​ពិនិត្យ​លទ្ធភាព​វិនិយោ​បន្ថែម​នៅក្នុង​ប្រទេសក​ម្ពុ​ជា​។

​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​៣ នៃ​ប្រទេស​ចិន រួម​មាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group ។

​ក្រុមហ៊ុន​ទាំងអស់​បាន​សំដែង​នូវ​ការចាប់អារម្មណ៍​ក្នុង​ការបន្ត​វិនិយោគ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ បាន​វិនិយោគ​លើ​ការសាងសង់​ផ្លូវ​ស្ពាន​ប្រមាណ​ជាង ២​ពាន់​គីឡូម៉ែត្រ ក្នុងប្រទេស​កម្ពុជា នា​រយៈពេល​កន្លងមក​។ ក្រុមហ៊ុន​សាងសង់​គមនាគមន៍​ចិន និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន គឺជា​ក្រុមហ៊ុន​វិស្វកម្ម​ចិន​នាំមុខ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រួមមាន ការ​សិក្សា​ប្លង់ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការស្តា​ផ្លូវទឹក ការផលិត​គ្រឿងចក្រ​ធន់​ធ្ងន់ និង​សេវាកម្ម​អា​ហ​រណ៍ នីហរ័ណ​។

​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ ក្រុមហ៊ុន​ចិន​ទាំង​៣ បាន​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពី​ការសាងសង់ និង​ដាក់​ឲ្យ​ប្រតិបត្តិ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ក្រុង​បាវិត ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសន្យា​ភាព​ជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន (PPP) ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៧ ស្របគ្នា​នឹង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ហូជីមិញ ម៉ុក​បៃ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៧​។ ជាមួយ នឹង​ទិសដៅ​នៃ​ការវិនិយោគ​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងនោះ បាន​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពី​ការវិនិយោគ​លើ​ការដឹកជញ្ជូន​ផ្លូវ​ទឹកសាប ការវិនិយោគ​លើ​ការ​ចំ​រ៉ាញ់ទឹក​កខ្វក់​នៅ​ខេត្តព្រះសីហនុ និង​ការសិក្សា​ពី​ផ្លូវ​រថ​ភ្លេីង ល្បឿន​លឿន​ភ្នំពេញ ប៉ោយ​ប៉ែត​។

​ក្រុមហ៊ុន​ក៏​បាន​ជំរាបជូន​សម្តេច​តេជោពី​គម្រោង​នៃ​ការវិនិយោគផ្លូវ​រថ​ភ្លើង ល្បឿន​លឿន​ធន់​ស្រាល ពី​ខេត្ត​សៀមរាប​ទៅកាន់​អាកាសយាន​អន្តរជាតិ​ថ្មី នៅ​ជីក្រែង ក្នុង​ខេត្ត​សៀមរាប​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ទាំងបី ដែល​បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ប្រកបដោយ​គុណភាព នៅ​កម្ពុជា​សម្រាប់​ពេលខាងមុខ​។

​ទាក់ទិន​ទៅ​និង​ការវិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់​ស្រាល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន China Metro Group Limited សិក្សា​ពី​គ្រោងវិន​យោគ​ផ្លូវ​ល្បឿន​លឿន​ធន​ស្រាល ពី​រាជធានី​ភ្នំពេញ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធន់​ស្រាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​មាន​ចរាចរណ៍​យ៉ាង​មមាញឹក​។

​ក្រុមហ៊ុន​វិនិយោគ​ទាំង​បី​របស់​ប្រទេស​ចិន ក៏​បាន​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពី​គម្រោង​សិក្សា​លើ​លទ្ធភាព​វិនិយោគ​ថ្មីៗ ក្នុងប្រទេស​កម្ពុជា​សម្រាប់​ពេល​ខាងមុខ ពិសេស​ក្រោយ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេលនេះ​។

​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះដែរ ក្រុមហ៊ុន​ចិន បាន​ជំរាបជូន​សម្តេច​តេជោ ពី​ការបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី នៅ​រាជធានី​ភ្នំពេញ និង​បាន​ដាក់​បញ្ចូន​នូវ​របាយការណ៍​សិក្សា​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ត​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏​បាន​ជំរាបជូន​សម្តេច​តេជោ ពី​គម្រោង​ដឹកជញ្ជូន​ផ្លូវទឹក និង​កំពង់ផែ ដែល​ក្នុងនោះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការសិក្សា​បឋម​គម្រោង​ស្តារ​ផ្លូវទឹក​ទន្លេសាប ភ្នំពេញ សៀមរាប ដែល​និង​ប្រគល់​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួចរាល់​។

​ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏​បាន​ជំរាបជូន​សម្តេច​តេជោ ពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុងនោះ​បាន​និង​កំពុង​សិក្សា​ផែនការមេ និង​សមិទ្ធិ​លទ្ធភាព​ដំបូង សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​លូ​សំណង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។

​ជាមួយគ្នានេះ ក្រុមហ៊ុន​ទាំង​បី ក៏​បាន​ជំរាបជូន​សម្តេច​តេជោ ពី​ការជួយ​សាងសង់​អគារ​វិទ្យាស្ថាន​សម្តេច​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន ១​ខ្នង ក​ពស់​៤​ជាន់ ដែល​រួម​មាន​បន្ទប់​សិក្សា ការិយាល័យ​រដ្ឋបាល មន្ទីរពិសោធន៍ និង​ការបំពាក់​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដែល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២​លាន​៥​សែន​ដុល្លា​អាមេរិក​។

​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ក៏បាន​ផ្តល់​ថវិកា​ប្រមាណ ២​លាន​ដុល្លា​អាមេរិក ដើម្បី​ជួយ​សាងសង់​អគារ​ព​ន្ទីរ​ពេទ្យ​តេជោ​សែន កោះធំ ស្រុក​កោះធំ ខេត្ត​កណ្តាល​។ ក្រុមហ៊ុន​ចិន​ទាំងបី ក៏​បាន​សុំ​ការគាំទ្រ​ពី​សម្តេច​តេជោ ចំពោះ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ក្រុមហ៊ុន​បាន​សិក្សា​រួច ដើម្បី​ឲ្យ​គម្រោង​ទាំង​នោះ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com