ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

«​កសិករ នៅ​ខេត្ត​ព្រះវិហារ​កំពុង​ទទួល​បាន​ជីវភាព​ប្រសើរ​ជាង​មុន តាមរយៈ​ការ​លក់​ស្រូវ​សេរី​រាង្គ​»

«​កសិករ នៅ​ខេត្ត​ព្រះវិហារ​កំពុង​ទទួល​បាន​ជីវភាព​ប្រសើរ​ជាង​មុន តាមរយៈ​ការ​លក់​ស្រូវ​សេរី​រាង្គ​»

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នេះ​ជា​ការលើកឡើង​របស់​កសិករ នៅ​ភូមិ​ក្រឡាស​ពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នៅក្នុង​ឱកាស ដែល​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ការផលិត និង​ការទិញ​- លក់​ស្រូវ​ត្រយង​(IBIS) និង​ស្រូវ​សរីរាង្គ​តាម​គោល​ការណ៌ របស់​ប្រជា​សហគមន៍​នៅក្នុង ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង សហគមន៍​រំដួល​ម្លូព្រៃ​ជាយដែន ស្ថិតក្នុង​ខេត្ត​ព្រះវិហារ​។​

​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ ស្រូវ​ត្រ​យ៉ង បាន​កំពុង​ជួយ​គាំទ្រ​ដល់​សហគមន៍​ក្នុង​ការ​ផ្តល់​បច្ចេកទេស ដំណាំ​ស្រូវ​សរី រាង្គ ការរក​ទីផ្សា​រលក់​ចេញ សម្រាប់​បណ្តាញ​សហគមន៍ ការគ្រប់គ្រង​ស្រះ​ទឹក​សហគមន៍ សម្រាប់​ទ្រទ្រង់​ដំណាំ​កសិកម្ម និង ការពង្រឹង​សមត្ថភាព​កសិករ គាំទ្រ​លើ បច្ចេកទេស ភាព​ធន់ នឹង​អាកាសធាតុ ដូចជា​៖
• កម្មវិធី​ត្រពាំង​មេត្រីភាព​បរិស្ថាន​សម្រាប់​ផ្គត់ផ្គង់​ទឹក​បន្ថែម​
• ការរៀបចំ​ដី​សម្រាប់​គ្រប់គ្រង​ទឹក​
• កម្មវិធី​ក្សេត្រសាស្ត្រ​គាំទ្រ​ដល់​ការគ្រប់គ្រង​សត្វ​ចង្រៃ​
• ការ​ក្រើនរំលឹក​អំពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ដល់​អ្នក​ផ្គត់ផ្គង់​ថ្នាំ​គីមី ក្នុង​គោលបំណង ការពារ​បរិស្ថាន ការ​អភិរក្ស​សត្វព្រៃ និង​ការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com