ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​លោក ហ៊ុន ម៉ា​នី ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការលើកឡើង​ថា ស​.​ស​.​យ​.​ក បញ្ជូន​ឈ្មោះ​សមាជិក​របស់​ខ្លួន​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប ទៅ​ក្រសួង​អប់រំ​

​លោក ហ៊ុន ម៉ា​នី ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការលើកឡើង​ថា ស​.​ស​.​យ​.​ក បញ្ជូន​ឈ្មោះ​សមាជិក​របស់​ខ្លួន​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប ទៅ​ក្រសួង​អប់រំ​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង និង​ច្រានចោល​យ៉ាង​ដាច់អហង្ការ ចំពោះ​គំនិត​អ​គិត​របស់​បុគ្គល​មួយចំនួន ដែល​បាន​ចោទប្រកាន់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក សមាជិកា​របស់​ខ្លួន ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ផ្ញើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​តាមរយៈ Facebook នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖
«​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល ហើយ​មាន​ការសោកស្តាយ​ជាខ្លាំង ដែល​មាន​បុគ្គល ក៏​ដូចជា​ក្រុម​អគតិ​ទុច្ចរិត​មួយចំនួន ដែល​បង្ហោះ​សារ​ថា ស​.​ស​.​យ​.​ក បានរៀបចំ បញ្ជី​រាយ​នាម​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ដែល​ត្រូវ​ប្រឡង​បាក់​ឌុប ផ្ញើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ផ្អែក​លើ​ព័ត៌មាន​នេះ ខ្ញុំ​សូម​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ ថា​មិន​មាន​ករណីបែបនេះ កើតឡើង​នោះ​ទេ​។ ផ្ទុយទៅវិញ ស​.​ស​.​យ​.​ក តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកស្ទួយ​វិស័យ​អប់រំ​។ ជាពិសេស តាំងពី​ឆ្នាំ ២០១៤ ស​.​ស​.​យ​.​ក បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង​បាក់​ឌុប ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការប្រឡង​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយ​ផ្អែក​លើ​ទិស​ស្លោក «​អ្នកចេះ​គឺ​ជាប់​»​។​
​ក្នុងនាម​ជា ប្រធាន​ស​.​ស​.​យ​.​ក និង​ជា​ពលរដ្ឋ​មួយរូប ខ្ញុំ​ក៏​ចង់ឃើញ​ការរៀបចំ​ការប្រឡង​បាក់​ឌុប​មួយ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ខ្ពស់ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ជាថ្មី ជូន​អាណាព្យាបាល សិស្សានុសិស្ស​គ្រប់រូប​ថា យើងខ្ញុំ​មិន​ធ្វើ​សកម្មភាព​ណា​មួយ​ដូច​ការចោទប្រកាន់​នោះទេ ហើយ យើងខ្ញុំ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន​មាន​ការប្រព្រឹត្ត​ខុសឆ្គង​ណាមួយ​ទៅលើ​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា ពាក់ព័ន្ធ​ការប្រឡង​បាក់​ឌុប​»​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១២៨,១៣៤​នាក់ ស្រី ៦៨,៧៧១​នាក់​។ មណ្ឌល​ប្រឡង​សរុប ២២១​មណ្ឌល ត្រូវជា ៥,១៧៤​បន្ទប់ និង​មាន​ការចូលរួម​ដោយ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ក្នុង​ដំណើរ​នោះ​ប្រឡង​សរុប​ចំនួន ២៧,៧៥៣​នាក់​។ ការ​ប្រលង​នេះ គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com