ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

​លោក សាយ សំ​អាល់ ៖ «​សាលារៀន និង​លោកគ្រូ អ្នកគ្រូ គឺជា​អ្នក​កសាង​ជាតិ​»

​លោក សាយ សំ​អាល់ ៖ «​សាលារៀន និង​លោកគ្រូ អ្នកគ្រូ គឺជា​អ្នក​កសាង​ជាតិ​»

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

​នេះ​គឺជា​ប្រសាសន៍​លើក​ឡើង​របស់​ លោក ​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា ២០២២-២០២៣ នៅ​សាលាបឋមសិក្សា និង​វិទ្យាល័យ​ហ៊ុន​សែន​មិត្តភាព នៃ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៣​។​

​លោក សាយ សំ​អាល់ មានប្រសាសន៍​បន្ត​ថា សាលារៀន គឺជា​ថ្នាល​បណ្ដុះ​ធនធានមនុស្ស ដែល​ជា​ធនធាន​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​លើ​គ្រប់​វិស័យ​។ ជាក់ស្ដែង ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដៃ​ម្ខាង​កម្ពុជា​ការពារ​ការវិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដៃ​ម្ខាង​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ហើយ​ការស្ដារ​ប្រទេស​នេះ ដំបូងបង្អស់ គឺ​ការបើក​ដំណើរការ​សាលារៀន​លើ​គ្រប់​កម្រិត​។​

​ជាមួយគ្នា​នោះ លោក សាយ សំ​អាល់ បាន​បន្ថែមទៀតថា ក្នុងសម័យ​តេជោ​សន្ដិភាព​នេះ ជា​ឱកាស​មាស​សម្រាប់​យើង និង​ក្រុមគ្រួសារ​យើង ទន្ទឹម​នោះ​សិស្សានុសិស្ស​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព តាមរយៈ​ការយកចិត្តទុកដាក់​រៀនសូត្រ​នៅ​សាលារៀន និង​បំណិន​ជីវិត ពិសេស ការអប់រំ STEM ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​កំណត់​យក​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ​។​

​គួររំឭកថា កម្មវិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ តំណាង​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ សប្បុរសជន យុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស ប្រមាណ ៣៦០៧​នាក់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com