ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

លោក សាយ សំ​អាល់ ៖«​រក្សា​លំនឹង​ប្រពន្ធ័​អេកូឡូស៊ី ប្រៀប​បាន​រក្សា​លំនឹង​សសរកន្លោង ដើម្បី​ទ្រទ្រង់ សង្គម សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា គ្រប់រូប និង​គ្រប់​ជំនាន់​»

លោក សាយ សំ​អាល់ ៖«​រក្សា​លំនឹង​ប្រពន្ធ័​អេកូឡូស៊ី ប្រៀប​បាន​រក្សា​លំនឹង​សសរកន្លោង ដើម្បី​ទ្រទ្រង់ សង្គម សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រជាជន​កម្ពុជា គ្រប់រូប និង​គ្រប់​ជំនាន់​»

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នេះ​ជា​ការលើកឡើង របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព នៅក្នុង​ឱកាស​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​នៃ​សេចក្តីព្រាង​សៀវភៅ «​ស​» វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដោយ​មាន​ការចូលរួម​ពី ព្រឹទ្ធសភាជាតិ រដ្ឋសភាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃ​អន្តរក្រសួង​ស្ថាប័ន​ពាក់​ពទ្ធ សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន ២៥ រាជធានី​ខេត្ត ក្រុមប្រឹក្សា​ខេត្ត ដៃគូរ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា «​សៀវភៅ ស​»​វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ជា​ការប្រមូលផ្តុំ គោល​គំនិត ចក្ខុវិស័យ យុទ្ធសាស្ត្រ​រួម​គ្នា ដោយ​បង្ហាញ​នូវ​គន្លឹៈ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ស្រប​តាម​ការផ្លាស់ប្តូ​ររ​ចនាស​ម្ព​ន្ធ័​សេដ្ឋកិច្ច​កម្ពុជា ដែល​ទទួលបាន​ពី​សុខ សន្តិភាព ស្ថេរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​។​សៀវភៅ ស ក៏បាន​លើកឡើង​ពី​វិធានការ បញ្ហា​បរិស្ថាន គ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ធនធានទឹក និង​ការបំពុល​ប្រព័ន្ធ​អេកូឡូស៊ី ការពង្រឹង​សមត្ថភាព​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ស្អាត កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ការប្តេជ្ញា​ចិត្ត​អន្តរជាតិ ដើម្បី​ឆ្លើយតប​ទៅ នឹង​ការប្រែប្រួល​អាកាសធាតុ​សកល ការអភិវឌ្ឍ និង​ចែក​ផ្សាយ​នូវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាកាសធាតុ និង​ការលើកកម្ពស់​ការអភិវឌ្ឍ​បៃតង​ក្នុង​យុគសម័យ​ថ្មី​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​ប្រព័ន្ធ​ឌីជីថល​ឱ្យ​កាន់តែច្រើន ស្រប​តាម​បរិបទ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច វប្បធម៌​របស់​កម្ពុជា ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​នានា​ដែល​ពាក់ព័ន្ធ ។​

​នៅក្នុង​សិក្ខាសាលា​នេះ ក៏​មាន​ការធ្វើ​បទ​បង្ហាញ ពី​ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ ស្តីពី​ដំណើរការ​នៃ​ការរៀបចំ​«​សៀវភៅ​ស​» បទ​បង្ហាញ​របស់ ឯកឧត្តម រស់ សា​លីន រដ្ឋលេខាធិការ និង​ជា​ទីប្រឹក្សា​បច្ចេកទេស​ស្ម័គ្រចិត្ត​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ពី​ខ្លឹមសារ​រួម​នៃ​សេចក្តីព្រាង «​សៀវភៅ​ស​» និង​ការផ្តល់​ធាតុ​ចូល​បន្ថែម ពី​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​កែលម្អ​អោយ​កាន់តែ​មាន​សុង្គត​ភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ ការទូត បច្ចេកវិទ្យា បូរណភាព​នយោបាយ និង​សន្តិសុខ​ជាតិ​របស់​ប្រទេស ការ​តម្កើង​គុណ​តម្លៃ​តំបន់ និង​ពិភពលោក​។
​គួរបញ្ជាក់​ថា ការរៀបចំ​សេចក្តីព្រាង​សៀវភៅ​ស បាន​ដាក់ចេញ​នូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ចំនួន ៦ សំខាន់
១) លើកកម្ពស់​ការអភិវឌ្ឍ​បៃតង និង​សេដ្ឋកិច្ច​វិលជុំ​
២) ការពារ និង​ធានា​នូវ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​
៣) លើកកម្ពស់​ចំណេះដឹង បច្ចេកវិទ្យា​បរិស្ថាន និង​សម្ព័ន្ធមេត្រីភាព​បរិស្ថាន​
៤) ការគ្រប់គ្រង​រដ្ឋបាល​ទំនើប​ប្រកប​ដោយ​គណនេយ្យភាព ប្រសិទ្ធភាព និង​ស្វ័យ​សកម្ម​
៥) ការទូត​បរិស្ថាន​សម្រាប់​ឧត្តម​ប្រយោជន៍​ជាតិ​
៦) ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​នវានុវត្តន៍​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com