ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

រាជធានីភ្នំពេញ៖ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) បានបើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសាស្ត្រចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅបុរីពិភពថ្មី កួរស្រូវ៣, រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចប្រជុំគណៈកម្មាធិការនាយក UMA បានពិភាក្សាយ៉ាងផុលផុសលើរបៀបវារៈមួយចំនួន ដើម្បីត្រួតពិនិត្យវាយតម្លៃសកម្មភាពការងារផ្ទៃក្នុង និងលើកទិសដៅការងារ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ដោយក្នុងនោះ រួមមាន៖ ត្រៀមបើកវគ្គបណ្តុះបណ្តាលវិស័យសារព័ត៌មានផ្នែកបច្ចេកវិទ្យាទំនើប AI នៅទីស្នាក់ការកណ្ដាល UMA នាព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងអំឡុងខែមករា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។

ស្មារតីនៃអង្គប្រជុំ រួមមាន៖ អគ្គលេខាធិការរង និងគណៈកម្មាធិការនាយក UMA បានសម្រេចឯកភាពជាគោលការណ៍បញ្ចូលសមាជិកគណៈកម្មាធិការនាយកថ្មី ចំនួន ២រូប គឺបណ្ឌិត ហ៊ឹម កុសល និងលោក ញ៉ែត រ៉ន ជាផ្លូវការ។ ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងឯកភាពគ្នាជាឯកច្ឆន្ទក្នុងការបង្កើតគណៈកម្មាធិការមូលនិធិមហាគ្រួសារ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើបេសកកម្មពិសេសរបស់សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA), កិច្ចការមនុស្សធម៌, គាំពារដល់សមាជិក សមាជិកា UMA, ចូលរួមចំណែកលើកស្ទួយ និងគាំពារសិទ្ធិសេរីភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន, ចូលរួមចំណែកពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន និងចូលរួមជួយដោះស្រាយទាំងផ្នែកសម្ភារៈ ថវិកា និងស្មារតីដល់សមាជិក សមាជិកា នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ដែលជួបបញ្ហាទុក្ខលំបាក និងបញ្ហាបន្ទាន់នានា …។ល។ ព្រមទាំងត្រៀមផែនការសកម្មភាពការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥។

មុនបញ្ចប់កិច្ចប្រជុំ លោកសាស្ត្រចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនាយកគ្រប់រូបដែលមានវត្តមានក្នុងអង្គប្រជុំនាឱកាសនេះ និងមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិកា នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃ។

  • ក្រោយបញ្ចប់កិច្ចប្រជុំ ក៏មានពិសាអាហារសាមគ្គីប្រកបដោយសហភាតរៈ និងភាពស្និទ្ធស្នាលក្រៃលែង៕/
Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com