ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ដោយមើលឃើញនិងសកម្មភាពរបស់មេបក្សក្រៅឆាក សម រង្ស៊ី កាន់តែអាក្រក់ៗទៅ ទើបថ្នាក់ដឹកនាំគណបក្សឃុំ ស្រុក គណបក្សភ្លើងទាន ឆន្ទៈខ្មែរសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន.

ដោយមើលឃើញនិងសកម្មភាពរបស់មេបក្សក្រៅឆាក សម រង្ស៊ី កាន់តែអាក្រក់ៗទៅ ទើបថ្នាក់ដឹកនាំគណបក្សឃុំ ស្រុក គណបក្សភ្លើងទាន ឆន្ទៈខ្មែរសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន.

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្តកំពង់ស្ពឺ >> នៅព្រឹកថ្ងៃអង្គារទី ១៥កើតខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨.ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៤ នៅទីថ្នាក់ការគណបក្សប្រជាជនស្រុកបរសេធ្ឋមានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សដែលជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ឆន្ទៈខ្មែរ កម្លាំងជាតិដែលមានតួនាទីជាបេក្ខជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ស្រុកខណ្ឌខេត្តសរុបចំនួន ១៨១នាក់ ក្រោមអធិបតីភាពឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម ជាំម ច័ន្ទសោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្តព្រមទាំងឯកឧត្តមលោកជំទាវជាអនុប្រធានគណបក្សខេត្តនិងប្រតិភូអមដំណើរឯកឧត្តមបេសកជនមួនចំនួនទៀត៕
ជាទីចាប់ផ្តើមកម្មវិធី លោកអនុប្រធានគណៈចាត់តាំងគណបក្សខេត្តបានអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សចំនួន១៨១នាក់ដោយមើលឃើញនៅសកម្មភាពរបស់មេបក្សក្រៅឆាក សម រង្សី កាន់តែអាក្រក់ទៅៗ ទើបថ្នាក់ដឹកនាំគណៈបក្សឃុំស្រុក គណបក្សភ្លើងទៀន ឆន្ទៈខ្មែរ សុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃអង្គារ០៥កើតខែភទ្របទឆ្នាំរោង ឆស័កពស២៥៦៨ត្រូវនឹងថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៤នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ មានប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សដែលជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ឆន្ទៈខ្មែរ កម្លាំងជាតិដែលមានតួនាទីជាបេក្ខជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ស្រុកខណ្ឌខេត្តសរុបចំនួន ១៨១នាក់ ក្រោមអធិបតីភាពឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម ជាំម ច័ន្ទសោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្តព្រមទាំងឯកឧត្តមលោកជំទាវជាអនុប្រធានគណបក្សខេត្តនិងប្រតិភូអមដំណើរឯកឧត្តមបេសកជនមួនចំនួនទៀត៕
ជាទីចាប់ផ្តើមកម្មវិធី លោកអនុប្រធានគណៈចាត់តាំងគណបក្សខេត្តបានអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សចំនួន១៨១នាក់។បន្ទាប់មកតំណាងសមាជិកដែលទើបនឹងបញ្ចូលបានឡើងប្តេជ្ញាចិត្តដោយអនុវត្តនិងគោរពតាមគោលនយោបាយរបស់គណបក្សប្រជាជននិងចូលរួមថែរក្សាសនិ្តភាពគាំទ្រគម្រោងតំបន់ត្រីកោណCLVនិងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហួត។
ក្នុងពិធីនោះដែរឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌក៏មានមតិផ្តាំផ្ញើទៅកាន់អង្គពិធីថាឯកឧត្តមសប្បាយចិត្តណាស់ដោយបងប្អូនទាំង១៨១នាក់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សចាស់ទុំ ផ្នែកនយោបាយ ព្រោះគណបក្សប្រជាជនកម្ពុជាមានកំណើតតាំងពីឆ្នាំ១៩៥៣ មកម្លេះ ចំពោះមេដឹកនាំរត់ចោលស្រុក សម រង្សី គ្មានអីក្រៅពីអំពាវនាវអោយបរទេសកាត់ជំនួយពីប្រទេសជាតិនិងញុះញ៉ុងបង្កចលាចលតែប៉ុណ្ណោះ ហើយបងប្អូនកុំគិតថាបងប្អូនជាសមាជិកថ្មីគឺចាស់ដូចៗគ្នាចុងក្រោយឯកឧត្តមជូនពរ អោយបងប្អូនជូបតែសុខនិងសប្បាយទាំងអស់គ្នា។
ជាចុងបញ្ចប់ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោហ៊ុន សែន បានមានមតិសំណេះសំណាលជាមួយសមាជិកសមាជិកាទើបបញ្ចូលថ្ងៃនេះ គឺបងប្អូនគិតត្រូវណាស់ព្រោះថាមានតែគណបក្សប្រជាជនទេ ដែលតែងតែរួមរស់ជាមួយបងប្អូនទាំងសុខទាំងទុក្ខ ទោះលំបាកយ៉ាងណាក៏គណបក្សប្រជាជនរស់នៅជាមួយបងប្អូនដែរ មិនត្រឹមតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសម្តេចក្រឡាហោម សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចម៉ែន សំអន សម្តេចទៀ បាញ់ និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនសុទ្ធតែជាបុគ្គលឆ្នើម ដែលហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិហើយកសាងប្រទេសជាតិពីគំនរផេះផង់ រហួតដល់សព្វថ្ងៃតើប្រទេសជាត់រីកចម្រើនយ៉ាងណា ជាក់ស្តែងដូចជាស្រុកបរសេដ្ឋយើងពីមុនយ៉ាងមិច បច្ចុប្បន្នយ៉ាងមិច បងប្អូនឃើញដោយខ្លួនឯង ជាពិសេសគឺកាថែរក្សាសន្តិភាព សុវត្ថិភាព ជូនបងប្អូនខ្ញុំក៏បញ្ជាក់ប្រាប់បងប្អូនដែរថា ចាប់ពីឆ្នាំ១៩៩៣មកប្រទេសយើងកាន់របបប្រជាធិបតេយ្យដោយកាន់អំណាចដោយការបោះឆ្នោត៥ឆ្នាំម្តងដោយ សុក្រិត្យ យុត្តិធម៌ តម្លាភាពតែមេដឹកនាំ សម រង្សី ទេដែលដើរបង្ខួចកិត្តិយសសេចក្តីថ្លៃថ្នូរ ប្រទេសជាតិ ប្រមាថ មើលងាយព្រះមហាក្សត្រ នយោបាយចង់សឹកទៅលើស្ថាប័នព្រះមហាក្សត្រនេះជាគំនិតថោកទាបរបស់សម រង្សី ។តែពេលនេះបងប្អូនគិតត្រូវហើយដែលចូលផ្ទះកំណើតខ្លួនវិញ គឺផ្ទះគណបក្សប្រជាជនកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមបានជូនពរអោយបងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុករបស់ខ្លួនវិញប្រកបតែសេចក្តីសុខ សុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com