ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ពិធីសំណេះសំណាលជាមួយសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដោយអស់ជំនឿលើប្រធានបក្សរបស់ខ្លួន និងសូមបន្តជីវភាពថ្មីជាមួយគណបក្សប្រជាជនកម្ពុជាចំនួន១៣២ នាក់.

ពិធីសំណេះសំណាលជាមួយសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដោយអស់ជំនឿលើប្រធានបក្សរបស់ខ្លួន និងសូមបន្តជីវភាពថ្មីជាមួយគណបក្សប្រជាជនកម្ពុជាចំនួន១៣២ នាក់.

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
ខេត្តបាត់ដំបង >> ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត នឹងឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងឯកឧត្តម ឡី សុខុន ប្រធានក្រុមការចលនាកសាងសមាជិកគណបក្យនៅមូលដ្ឋានខេត្តបាត់ដំបង និងលោកមុិល សុផល ប្រធានគណៈកម្មាធិការគណបក្យប្រជាជនកម្ពុជាស្រុកឯកភ្នំ និងក្រុមការងារចលនាកសាងសមាជិកគណបក្យនៅមូលដ្ឋានខេត្តបាត់ដំបង និងឯកឧត្តម លោក លោកស្រី និងប្រតិភូអមដំណើរ គណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សស្រុកឯកភ្នំ បានប្រារព្ធពិធីប្រកាសចូលសមាជិកចំនួនសរុប ១៣២ នាក់ដែលមកពីគណៈបក្សប្រឆាំងនានាដោយអស់ជំនឿលើគណបក្សរបស់ខ្លួនហើយសូមបន្តជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំនួនសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីដែលបានប្រកាសបញ្ចូលនាឱកាសថ្ងៃនេះ។
នៅក្នុងពិធីនោះផងដែរ ឯកឧត្តមយូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត បានបង្ហាញអំពីមោទនភាពនិងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តបាត់ដំបង ស្រុកឯកភ្នំ ចំនួន១៣២ នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករមគ្គទេសឯកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃអត់ម្រាម រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
ឯកឧត្តមយូ សិរីវុឌ្ឍ សង្កត់ធ្ងន់ថា “គណបក្សប្រជាជនកម្ពុជា តែងតែប្រមូលផ្តុំខ្មែរទាំងមូលឱ្យចូលរួមសាមគ្គីគ្នា ដើម្បីថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ព្រោះប្រទេសយើងបាត់បង់សន្តិភាព ៥០០ឆ្នាំមកហើយ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ទេ ទើបប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ ដូច្នេះសម្តេចតេជោ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានពុះពារ ការពារដាច់ខាតមិនឱ្យជនណា ឬក្រុមណាមកបំផ្លាញសន្តិភាពបានទេ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ ក៏ប្តេជ្ញាការពារថែរក្សាសន្តិភាពជារៀងរហូតជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព និងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមបានជូនពរអោយបងប្អូនវិលត្រឡប់ទៅភូមិ ឃុំស្រុករបស់ខ្លួនវិញប្រកបតែសេចក្តីសុខ សុវត្តិភាពគ្រប់ក្រុមគ្រួសារនិងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com