រាជធានីភ្នំពេញ សមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពបើវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវគ្គទី ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានមានមតិស្វាគមយ៉ាងកក់ក្តៅចំពោះ ឯកឧត្តមលោកជំទាវ លោក លោកស្រី សមាជិកសមាជិការនឹងបងប្អូនអ្នកសារពត៍មានទាំងអស់ដែលបានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ។
ឯកឧត្តមបណ្ឌិត ហ៊ុន សុខា មានមតិស្កត់ធ្ងន់លើអ្នកសារពត៍មានមួយចំនួនដែលគ្មានវិជ្ជាជីវះនិងក្រមសីលធម៌ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់សង្គមជាតិនិងប្រទេសជាតិ ឯកឧត្តមបណ្ឌិតបន្តទៀតថាអ្នកសារព័ត៌មាន ដែលមិនគោរពវិជ្ជាជីវៈ ឬមិនមានចំណេះដឹងខាងវិជ្ជាជីវៈសារព័ត៌មាន អោយមករៀនវគ្គបណ្ដុះបណ្ដាលឱ្យបានយល់ដឹងច្បាស់អំពីវិជ្ជាជិវៈសារព័ត៌មាន .
ក្នុងឱកាសពេលនោះឯកឧត្តមបណ្ឌិត ហ៊ុន សុខា លោកមានប្រសាសន៍សូមអោយអ្នកសារព័ត៌មានទាំងអស់ធ្វើព័ត៌មានអោយមានវិជ្ជាជីវះនឹងក្រមសីលធម៌ហើយផ្សព្វផ្សាយតែព័ត៌មានពិត ហើយឯកឧត្តមនឹងលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់អោយចេះរួបរួមគ្នាស្រលាញ់គ្នា សហការគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។
ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ហ៊ុន សុខាសូមជូន ពរ ក្រុមការងារ នឹងបងប្អូនសារពត៍ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារពត៍មានវគ្គទី៧ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៍មានសកលសន្តិភាព អោយមានសុខភាពល្អបរិបូរណ៏ កម្លាំងខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យ គ្រប់ការងារដ៏ត្រចេះត្រចង់បន្ថែមទៀត ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
0
ថ្ងៃអាទិត្យ ១៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការពង្រឹងសមត្ឋភាពអ្នកសារពត៍មានវគ្គទី៧ “

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ