ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា និងបន្តបើកវគ្គហ្វឹកហ្វឺន(ម្ចាស់ការ)កងឯកភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ឆ្នាំ២០២៤

ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា និងបន្តបើកវគ្គហ្វឹកហ្វឺន(ម្ចាស់ការ)កងឯកភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ឆ្នាំ២០២៤

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា និងបន្តបើកវគ្គហ្វឹកហ្វឺន(ម្ចាស់ការ)កងឯកភាព  ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ឯកឧត្ដម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា មានសិក្ខាកាមទាំង២៥ នាក់ ដែលបានខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងរយៈពេល ៩១ ថ្ងៃ រហូតដល់បានបញ្ចប់វគ្គដោយជោគជ័យ ហើយទទួលបានលទ្ធផល គួរជាទីមោទនៈ ដោយសិក្ខាកាមភាគច្រើនទទួលបាននិទ្ទេសល្អ។ ជាមួយនឹងការបិទវគ្គបំប៉ននាឱកាសនេះ តំបន់ប្រតិបត្តិការសឹករងកណ្តាលក៏នឹងបើកវគ្គ ហ្វឹកហ្វឺន (ម្ចាស់ការ) កងឯកភាព ដែលមានសិក្ខាកាមមកពីបណ្តាកងឯកភាពចំណុះសរុបចំនួន២៥ នាក់ ហ្វឹកហ្វឺនក្នុងរយៈពេល៩២ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤នេះតទៅ។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងកោតសរសេីរ និងអរគុណកងកម្លាំទាំងបីរបស់ខេត្ត ពិសេសតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានចូលរួមយ៉ាងសំខាន់ ក្នុងការការពារសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសេីរ ពិសេសទប់ស្កាត់បានចលនាជ្រុលនិយមមួយក្តាប់តូច ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលថ្មីៗនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ សន្តិភាព ដែលបានមកសព្វថ្ងៃនេះ គឺបានមកពីការលះបង់របស់អតីតយុទ្ធជន យុទ្ធនារី និងឥស្សរជនឆ្នើមឆ្នើមដទៃទៀត ដែលបានលះបង់នូវឈាមស្រស់ សាច់ស្រស់ ដើម្បីស្វែងរកនៅសន្តិភាពបានដល់សព្វថ្ងៃ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិរបស់យើង មានការអភិវឌ្ឍ រីកចម្រើន ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាល ដេីម្បីធ្វេីទំនេីបកម្មកងទ័ព ឱ្យដេីរទាន់ទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ហើយកងទ័ពសម័យនេះ មិនអាចគ្រាន់តែមានសមត្ថភាពប្រេីចង្អុលដៃដេីម្បីកេះកៃប្រេីអាវុធដូចពីសម័យមុននោះទេ កងទ័ព និងបច្ចេកវិទ្យា គួរតែជាប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់របស់កងទ័ព ដេីម្បីអភិវឌ្ឍសមត្ថភាពកងទ័ព អាចប្រេីប្រាស់អាវុធយុទ្ធភ័ណ្ឌដែលទំនេីប ជាខឿនរឹងមាំសម្រាប់ការពារជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ ឯកឧត្តមថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា៖ អតីតកាលដែលយើងមិនទាន់មានការអភិវឌ្ឍន៍ យើងពិបាកធ្វើដំណើរ ទៅតំបន់នោះតាមផ្លូវគោកណាស់ តែបន្ទាប់ពីមានការអភិវឌ្ឍន៍យើងមានផ្លូវជាច្រើនខ្សែ ពិសេសយើងមានផ្លូវក្រវ៉ាត់ព្រំដែន ហើយយើង និងមានប្រជាពលរដ្ឋរស់នៅទីនោះច្រើន ក្នុងករណីមានការឈ្លានពានណាមួយប្រជាពលរដ្ឋនៅទីនោះនឹងរាយការណ៍អោយយើងដឹង ដែលនេះជាផ្លែផ្កានៃការអភិវឌ្ឍន៍នៅទីនោះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com