ទាន់ហេតុការណ៍
យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ==> បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា ==> អរគុណសន្តិភាព សូមចូលរួមអបអរសាទរលោកឧត្តមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ដែលត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០៥៧បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៤ភូមិស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ==> សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បីពិនិត្យហើយឱ្យយោបល់លើ៖ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
0

ប្រវត្តិ នៃវត្តប្រយូវង្ស ពីខ្ញុំ​ សុីសុវត្ថិ​ សិទ្ធីដែន​ ព្រះញាតិវង្ស​ ខ្ញុំសូមសំណូមពរ​ ដល់ក្រសួងធម្មកា​ សាសនា​ និង​ រាជរដ្ឋាភិបាល​ មេត្តារក្សាទីតាំង​ (​ វត្តប្រយូវង្ស​ )​ ដែលជាស្នាមព្រះហស្ថ​ កុំអោយបាត់បង់​ ដោយអនុគ្រោះផង​

ប្រវត្តិ នៃវត្តប្រយូវង្ស ពីខ្ញុំ​ សុីសុវត្ថិ​ សិទ្ធីដែន​  ព្រះញាតិវង្ស​ ខ្ញុំសូមសំណូមពរ​  ដល់ក្រសួងធម្មកា​ សាសនា​  និង​  រាជរដ្ឋាភិបាល​ មេត្តារក្សាទីតាំង​ (​ វត្តប្រយូវង្ស​ )​ ដែលជាស្នាមព្រះហស្ថ​ កុំអោយបាត់បង់​  ដោយអនុគ្រោះផង​

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99

http://hunpisettvnews.com

ទីអារាមនោះឈ្មោះថា “វត្តប្រយូវង្ស” វត្តនេះ កាលដេីមឡេីយមុនឆ្នាំ១៩៧០ ជាវត្តខាង គណៈធម្មយុត្ត ដែល សាងឡេីងយក តាមព្រះនាមនៃព្រះរាជអយ្យការ(ជីដូន) នៃ សម្ដេចតា ព្រះបរមរតនកោដ្ឋ(ជីដូនខាងមាតា) ក្រោយឆ្នាំ១៩ ៧៩ មកដល់សព្វថ្ងៃ វត្តនេះរងភាពចាស់ទ្រុឌទ្រោម និងហ៊ុំពទ្ធ័ ទៅដោយផ្ទះអ្នកភូមិដ៏ច្រេីនណែនណាន់តាន់តាប់ វាតយកដី ធ្លីវត្តធ្វេីជាលំនៅដ្ឋានក្នុងការរស់នៅ និងប្រកបអាជីវកម្ម រីឯ ព្រះសង្ឃគង់នៅក្រោមព្រះវិហារ លាយលំគ្នានិងពួកអ្នកភូមិ ដោយមិនមានការ អេីពេី រកដំណោះស្រាយ ឬដោះដូរយកដី ប្រគល់មកឱ្យវត្តវិញ ពីសំណាក់មន្ត្រីអាជ្ញធរពាក់ព័ន្ធណាមួយ នោះទេ ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ មកដល់ពេលនេះ។ ព្រះប្រយូវង្ស ប៉ាត់ ( ១៨៥៩ – ១៩៤០) ៖​ប្រយូវង្ស គឺជាឈ្មោះជីទួតខាងម្តាយរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ បិតា ចៅឃុនប្រយូវង្ស ប៉ាត់ គឺឧកញ៉ា ក្រឡាហោម សៅ ឯមាតា ជាបុត្រីច្បងរបស់ព្រះបាទ អង្គដួង មាននាម ព្រះប្រយូវង្ស ដែរ (បើនិយាយស្រួលស្តាប់ ចៅឃុន ប្រយូវង្ស ប៉ាត់ ជាចៅរបស់ព្រះអង្គដួង)។ ចៅឃុនប្រយូវង្ស ប៉ាត់ ជាមហេសីទី២ របស់ព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ ។ ចៅឃុនប្រយូវង្ស ប៉ាត់ មានបុត្រ ៣អង្គ គឺ:

១- នរោត្តម កញ្ចនវិមាន
២- នរោត្តម បុប្ផាភួង
៣- នរោត្តម ផាត់វីឡាត់
នរោត្តម កញ្ចនវិមាន ទ្រង់រៀបអភិសេកជា អគ្គមហេសី របស់ ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស (ដែលត្រូវជាជីតា ជីដូន នៃព្រះបរម រតនកោដ្ឋ សីហនុ) ។ ព្រះមហាក្សត្រី នរោត្តម កញ្ចនវិមាន ទ្រង់ប្រសូត្របានបុត្រ ៤អង្គ គឺ

១-សម្តេចរាជបុត្រី ព្រះរៀម ស៊ីសុវត្ថិ ឋាវេតរង្សី នារីវង្ស (ជាម្តាយធំ សម្តេចតា )
២-សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈនារីរត្នន៏ សិរីវឌ្ឍនា (មាតាបង្កើតសម្តេចតា )
៣-សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត (ឪពុកមា​សម្តេចតា)
៤-ស្ដេចក្រុមហ្លួង ស៊ីសុវត្ថិ ពង្សមុនីពង្ស(ឪពុកមាសម្តេចតា)។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012717399 ឬ តាម Whatsapp | Telegram : 012717399 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» | ទូរស័ព្ទ៖ 012717399

អាសយដ្ឋាន ៖ # Email: hunpisettvnews@gmail.com