ខេត្តក្រចេះ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤
ក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំចុះទៅផ្ដិតយកព័ត៌មាននៅចំណុចផ្សារ១១៥ ស្រុកស្នួល ខេត្តក្រចេះ
បានប្រទះឃើញរថយន្តសាំយ៉ុងដឹកឈើជាច្រើនគ្រឿងដឹកពេញៗឡានវែងៗយ៉ាងប្រសេចប្រសាច
ពេញទាំងផ្លូវ បង្កភាពអាណាធិបតេយ្យដោយមិនខ្លាចបង្កងគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនោះឡើយ មិនតែប៉ុណ្ណោះថែមទាំងយកភ្លើងគោមពីរបីបញ្ចាំងមកក្រោយដាក់ឡានពួកគាត់ទៀតផង។
បើយោងតាមការបង្ហើបប្រាប់ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះបានខ្សឹបប្រាប់អង្គភាពយើងខ្ញុំថានេះគឺជាការធម្មតាទេសម្រាប់ពួកគាត់ទៅហើយ ព្រោះអីជារៀងរាល់យប់គាត់តែងតែឃើញរថយន្ត៦ ទៅ៧ គ្រឿងចូលទៅយកឈើជាប្រចាំ
ហើយគាត់បន្តទៀតថាមានយប់ខ្លះមានឡានដឹកអូសខ្នាតមានទាំងឡានដឹកធ្យូងទៀតផង
តែគាត់ពុំដែលឃើញសមត្ថកិច្ចជំនាញណាមួយចេញមុខមកបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះទេ
ឃើញតែជិះចេញចូលឆ្វែលចុះឆ្វែលឡើងដែរតែបទល្មើសនៅតែមាន
ហើយបើចង់ឲ្យដឹងកាន់តែច្បាស់ជាងនេះទៀតនោះសូមបងប្អូនអ្នកសារព័ត៌មានយើងឧស្សាចុះមកយករូបភាពនៅចំណុចនេះទៅដឹងហើយ។
ជាចុងបញ្ចប់បងប្អូនប្រជាពលរដ្ឋយើងលោកពុំបានសំណូមពរអ្វីជាធំដុំនោះទេគ្រាន់តែលោកសូមសំណូមពរដល់បងៗសមត្ថកិច្ចគ្រប់ជំនាញនៅតាមស្ថាប័នដែលមានតួនាទីបង្ក្រាប បទល្មើសព្រៃឈើមិនថាតែនៅស្រុកស្នួលឬនៅតាមបណ្ដោយផ្លូវជាតិនោះទេសូមមេត្តាជួយទប់ស្កាត់ទាំងអស់គ្នាកុំចាំតែដល់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលលោកធ្វើដំណើរតាមដងផ្លូវហើយទើបទប់ស្កាត់៕