ព្រឹកថ្ងៃពុធទី 20 ខែធ្នូ ឆ្នាំ 2023 ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កេីតការងារជិត ៣.០០០នាក់ ។ អគារស្នាក់ការកណ្តាលធនាគារវីង គឺជាការរីកចម្រើននៃវិស័យឯកជនផ្នែកហិរញ្ញវត្ថុ ដែលជាសរសៃឈាមភ្ជាប់គ្នាយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន។
ការវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរឹងមាំ និងភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា ។