ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ និងការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ។ ការគូសបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចសហការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ និងដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរឆ្ពោះទៅអនាគត៕
0
ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកអគ្គរដ្ឋទូតហ្វីលីពីន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វីលីពីន!

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ