ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ «គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លារអាមេរិក។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨,៩៦៧ដុល្លាសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិតរដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២៕
0
រាជរដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា ចំនួន៣០ម៉ឹនដុល្លារ ដើម្បីអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com

Filed in: ព័ត៌មានជាតិ